CamNews

កំសាន្ត 

The Croods ត្រលប់មកវិញក្នុងវគ្គ 2 ដែលកាន់តែផ្ទុះសំណើច តែពោរពេញមនោសញ្ចេតនា

បន្ទាប់ពី 7 ឆ្នាំ The Croods បានត្រលប់មកផ្ដល់ទស្សនីយភាពសារជាថ្មីក្នុងវគ្គ ​2 នេះ។ តើ “The Croods 2: ផ្សងព្រេងក្នុងដែនដីថ្មី” ឬ The Croods 2: A New Age នឹងមានអ្វីប្លែកពីវគ្គ 1?



ដំណើរផ្សងព្រេងរបស់គ្រួសារយុគថ្មបំបែក The Croods នៅតែបន្ដដើម្បីដល់គោលដៅ ដែល Guy តែងតែចង់ទៅ តែពេលធ្វើដំណើរបែរជាបានជួបនឹងភូមិគ្រួសារចម្រើន The Bettermans ដែលជាការរស់នៅប្រកបដោយការច្នៃប្រឌិតដោយចៃដន្យទៅវិញ ចុះគ្រួសារចម្រើននេះនឹងអនុញ្ញាតឲ្យគ្រួសារយុគថ្មបំបែក The Croods នេះស្នាក់អាស្រ័យឬទេ? ចុះស្នេហារបស់ Guy និង Eep វិញ?



The Croods ត្រលប់មកលើកនេះជាមួយនឹងទស្សនីយភាពកាន់តែអស្ចារ្យ។ ខ្សែភាពយន្ដ “The Croods 2: ផ្សងព្រេងក្នុងដែនដីថ្មី” ឬ The Croods 2: A New Age កំពុងមានចាក់បញ្ចាំងនៅរោងភាពយន្ដហើយ ដោយភ្ជាប់ជាមួយទស្សនីយភាពជា 2D និង 3D។ កុំភ្លេចតាមដានដំណើរផ្សងព្រេង និងជីវិតស្នេហារបស់គ្រួសារ The Croods នេះណា៎!




ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលម្អិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹងភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬ តាមប្រព័ន្ធបណ្តាញសង្គមដូចជា៖ www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID៖ @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។