វាជាក្លាយជារឿងធម្មតាទៅហើយរបស់តារាល្បីៗលើពិភពលោក អំពីការណាត់ជួបគា្ន រួច
ស្រឡាញ់គា្ន និងការលែងលះគ្នានោះ មិនមានអ្វីគួរអោយភ្ញាក់ផ្អើលប៉ុន្មានទេនៅក្នុងពិភព
សិល្បៈបច្ចុប្បន្ន ជាពិសេសនៅខាងទ្វីបអឺរ៉ុប។
ខាងក្រោមនេះជាឈ្មោះតារាប្រុសៗរបស់ Hollywood ដែលជាប់ចំណាត់ថ្នាក់ជាតារាដែល
មានស្នេហាច្រើនបំផុត ៖
Warren Beatty
មុនពេលដែលលោក Warren Beatty ក្លាយជាស្វាមីរបស់ Annette Bening លោកធ្លាប់មាន
ទំនាក់ទំនងជាមួយនារីជាច្រើនដូចជា Diane Sawyer, Mary Tyler Moore, Madonna,
Raquel Welch, Cher, Natalie Wood និងផ្សេងៗទៀតជាច្រើន ។
Brad Pitt
មុនពេលដែលលោកមានភាពស្និទស្នាលជាមួយនាង Jennifer Aniston និង Angelina Jolie
លោក Brad Pitt ធ្លាប់បានប្រកាសរៀបការជាមួយនាង Gwyneth Paltrow និងធ្លាប់មាន
ទំនាក់ទំនងស្និទស្នាលជាមួយនាង rocker Juliette Lewis ដែលជាតារាល្បីអំឡុងឆ្នាំ 90 ។
Alex Rodriguez
បន្ទាប់ពីបានលែងលះគ្នាជាមួយប្រពន្ធដំបូង ប៉ុន្មានឆ្នាំក្រោយមកកីឡាករបាល់ទាត់ដ៏ល្បី
របស់ New York Yankees លោក Alex Rodriguez បានមានទំនាក់ទំនងជាមួយតារាល្បីៗ
ដូចជា Madonna, Kate Hudson និងក្នុងពេលថ្មីៗនេះគឺនាង Cameron Diaz ។
Derek Jeter
កីឡាករបាល់ទាត់ដ៏ល្បីរបស់ New York Yankees លោក Derek Jeter បច្ចុប្បន្ននេះមាន
គំរោងនិងរៀបការជាមួយនាង Minka Kelly ប៉ុន្តែមុនមកដល់ចំនុចនេះលោកធ្លាប់មាន
ទំនាក់ទំនងជាមួយតារាជាច្រើនដូចជា Mariah Carey, Jessica Biel, Jordana Brewster,
Vanessa Minnillo ,Scarlett Johansson, Rachel Uchitel ។
John Mayer
រឿងស្នេហាអតីតរបស់លោកល្បីបំផុតគឺជាមួយនាង Jessica Simpson ប៉ុន្តែលោកក៏បាន
ទាក់ទងជាមួយតារាផ្សេងៗទៀតផងដែរដូចជា Jennifer Love Hewitt, Jennifer Aniston,
Minka Kelly និង Taylor Swift ។
Edward Norton
លោកធ្លាប់មានទំនាក់ទំនងជាមួយ Salma Hayek, Courtney Love និង Drew Barrymore ។
Ryan Gosling
ស្នេហារបស់លោក Ryan Gosling និង Rachel McAdams កើតឡើងបន្ទាប់ពីបានថតភាព
យន្តរួមគា្ននៅក្នុងរឿង The Notebook ប៉ុន្តែពីមុនលោក Ryan Gosling ធ្លាប់បានទាក់ទង
ជាមួយតារាល្បីៗជាច្រើនដូចជា Blake Lively និង Michelle Williams តួឯកក្នុងរឿង
Blue Valentine ។
Wilmer Valderrama
លោកធ្លាប់មានទំនាក់ទំនងជាមួយនាង Lindsay Lohan, Mandy Moore, Avril Lavigne,
Jennifer Love Hewitt, និងថ្មីៗនេះគឺនាង Demi Lovato ៕