CamNews

តារា 

បែកធ្លាយ! រូបថតក្មេងស្រី កាលពីពេលមិនទាន់កែភេទ សង្ហាជាមនុស្សប្រុសទូទៅដាច់!

ព័ត៌មានកំសាន្ត ៖ តួស្រីនៅក្នុងរឿង "ព្រះតេជេគុណចេស 4G" និងជាតារាល្បីមួយដួងប្រចាំប្រទេសថៃ ហើយក៏ Idol របស់មិត្តៗយុវវ័យជាច្រើនរបស់អ្នកនិយមលេងអិនធឺណិតថែមទៀតផង ។ 

ក្មេងស្រីដែលអ្នកនិយមលេងអិនធឺណិតបានស្គាល់នោះនាងមានឈ្មោះថា Yoshi Rinrada ឬហៅថា Rinrada Thurapan Yoshi Rinrada ហើយក៏ជាស្រីស្អាតប្រចាំប្រទេសថៃនិងមានអាជីពជាតារាសម្តែងដែលល្បីឈ្មោះខ្លាំងថែមទៀតផង ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ក្មេងម្នាក់នេះមិនមែនជាមនុស្សស្រីទេ គឺជាប្រុសកែភេទនោះទេ ។ 

នាង Yoshi Rinrada ធ្លាប់បានបង្ហើបប្រាប់ថា ថ្វីត្បិតតែខ្លួនជាបុរស ប៉ុន្តែគេគ្រាន់តែសង្ឃឹមថាថ្ងៃណាមួយគេនឹងអាចក្លាយជានារីពិតៗ ។ ក្រោយពេលក្មេងស្រីម្នាក់នេះមានអាយុ ១៥ ឆ្នាំនាងបានទៅកែភេទដើម្បីឲ្យក្លាយជាមនុស្សស្រីពិតប្រាកដ ។

អ្វីដែលជារឿងហួសចិត្តជាងនេះទៅទៀតនោះគឺ នាង Yoshi Rinrada ត្រូវបានគេហទំព័រជាច្រើនជីកកកាយយកនូវរូបថតចាស់ៗ កាលពីពេលដែលខ្លួននាងផ្ទាល់នៅជាបុរស ហើយក៏បានបង្ហោះនៅលើបណ្តាញសង្គម ដើម្បីធ្វើការចែករំលែកតៗគ្នា ប៉ុន្តែមិនថានាង Yoshi Rinrada ជាមនុស្ស ឬ ស្រីទេ សម្រស់របស់នាងនៅតែមិនចាញ់អ្នកណាឡើយ ពោលគឺស្រស់ស្អាតជាមនុស្សប្រុសស្រីទូទៅដាច់តែម្តង ៕







រូបថតកាលពីពេលមិនទាន់កែភេទ

 







រូបថតពេលក្លាយជាមនុស្សស្រីពេញលក្ខណៈ


ដោយ​ ៖ គន្ធា


ប្រភព ៖ IG