កាលពីពេលថ្មីៗនេះ ស្រាប់តែលេចមុខតារាស្រីថៃ ដ៏មានប្រជាប្រិយភាពគឺអ្នកនាង Pinky Savika នៅលើទឹកដីប្រទេសកម្ពុជា ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលរូបសម្រស់នៅក្រៅរបស់នាងពិតជាស្រស់ស្អាតខ្លាំង គួរឲ្យសរសើរទោះបីជាវ័យកាន់តែច្រើនយ៉ាងណាក្តី។
អ្វីដែលកាន់តែពិសេសនោះគឺ តារាស្រីថៃរូបនេះ និងកំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាពគឺ កញ្ញា សុខ ពិសី បានបង្ហាញវត្តមានជាមួយគ្នា ក្នុងពិធី សម្ពោធឡេជំនាន់ថ្មី G Glamour នៅក្នុងផ្សារទំនើប Aeon2 ។
អ្នកទាំងពីរបានបង្ហាញភាពស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំង មើលទៅដូចជាស្គាល់គ្នាតាំងពីយូរយ៉ាងដូច្នោះ ព្រោះថារាល់សកម្មភាពរបស់តារាស្រីទាំង២ ពោរពេញដោយសា្នមញញឹម ភាពរាក់ទាក់គ្នាយ៉ាងខ្លាំងតែម្តង។ រីឯសម្រស់អ្នកទាំង២ ក៏មើលទៅស្រស់សោភា ស្អាតមិនចាញ់គ្នាប៉ុន្មាននោះដែរ។
ក្រោយឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តចំពោះសកម្មភាព រាក់ទាក់គ្នាដ៏ល្អរបស់ពួកគេ ថែមទាំងបានសរសើរពីររូបសម្រស់ ដែលម្នាក់ៗមានវ័យច្រើនយ៉ាងណា តែសម្រស់នៅតែស្អាតៗ៕
អត្ថបទ៖ ចំរើន