CamNews

កំសាន្ត 

សូ ដានីតា ជួបហេតុការណ៍អាក្រក់ ដោយឡានដឹកទំនិញបានមកបុករថយន្ត ទំនើបរបស់នាង តែបែរជានាងមិនទាមទារសំណង…….

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ គឺតារាសម្តែងស្រី ដែលមានប្រជាប្រិយភាពគឺ កញ្ញា សូ​ ដានីតា



នាពេលថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា សូ ដានីតា បានជួបហេតុការណ៍ដ៏អាក្រក់មួយ ដោយឡានដឹកទំនិញ បានបើកមកបុករថយន្តស៊េរីទំនើបរបស់នាង ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានបណ្ដាមិត្តៗក្នុងសង្គមសិល្បៈ មិនតិចនោះទេ បានសម្ដែងសេចក្កីព្រួយបារម្ភចំពោះកញ្ញា  ក្រោយបានជួបរឿងដ៏រន្ធត់បែបនេះ ប៉ុន្តែពុំមានអ្នកណាម្នាក់រងរបួសនោះទេ ។



យោងតាមរូបភាព បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់កញ្ញា  អ្នកដឹកទំនិញគឺជាអ្នកបង្កគ្រោះថ្នាក់នេះ ប៉ុន្តែដោយក្តីអាណិត ស្រលាញ់ ទឹកចិត្តល្អ តារាសម្ដែងស្រីរូបនេះ បានសម្រេចចិត្តមិនទទួលសំណងពីជនបង្កនោះទេ ដោយព្រមចំណាយប្រាក់ផ្ទាល់ខ្លួន ចំនួន​២,០០០ដុល្លារ ក្នុងការជួសជុលរថយន្តរបស់ខ្លូន ។



ក្រោយឃើញបែបនេះ មានប្រិយមិត្តជាច្រើនបារម្ភពីរូបនាង ថែមទាំងសរសើរដល់រូបនាងថាមានទឹកចិត្តល្អ មិនទទួលសំណងពីជនបង្ក ព្រោះថាជនបង្កក៏មិនបានតាំងចិត្តដែរ គឺវាកើតឡើងដោយអចេតនា៕





 

អត្ថបទ៖ ចំរើន