CamNews

ព័ត៌មានជាតិ 

សម្តេច ហ៊ុន សែន ស្នើឱ្យថ្នាក់ដឹកនាំ ខ្មែរ-ឥស្លាម នៅកម្ពុជា រៀបចំខ្សែបណ្តោយមួយ ដើម្បីការពារ

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យថ្នាក់ដឹកនាំ សាសនិកឥស្លាម នៅកម្ពុជា ធ្វើយ៉ាង​ណា រៀបចំខ្សែបណ្តោយ របស់ខ្លួនឱ្យបានល្អ ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង ការពារ ការជ្រៀតជ្រែក ពីខាងក្រៅ ដែលនាំមកនូវ មនោគមន៍វិទ្យាជ្រុល និយម មកកាន់ប្រទេស កម្ពុជា ។

សម្តេចតេជោ បានលើកឡើងបែបនេះ នៅក្នុងពិធីទទួលទាន អាហារស្រាយបួស ជាមួយប្រជា ពលរដ្ឋ ខ្មែរ-ឥស្លាម នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥នេះ។

សម្តេចតេជោ បានលើកឡើងថា ការជ្រៀតជ្រែក ពីជនខាងក្រៅអាចនឹងធ្វើឱ្យខ្មែរ-ឥស្លាម បែកបាក់ផ្ទៃក្នុងដែលជារឿងមួយ ដែលកម្ពុជាមិនដែលជួបប្រទះ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បាន បញ្ជាក់ដែរថា រហូតមកដល់ពេលនេះ កម្ពុជាមិនមានជម្លោះសាសនា ដូចប្រទេសមួយចំនួននោះទេ ដែលនាំឱ្យមាន សុខសន្តិភាពរហូតមក៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP