CamNews

កំសាន្ត 

តារាស្រីស្រស់ Kim So Hyun នឹងសម្ដែងជាតួឯកក្នុងខ្សែភាពយន្ដបែបបុរាណ

នៅថ្ងៃទី ៥ ខែតុលានេះ មានការប្រកាសមួយថា តារាស្រីកញ្ញា Kim So Hyun នឹងសម្ដែង នៅក្នុងខ្សែភាពយន្ដរឿង “River Where the Moon Rises” ដែលកាលពីមុនមានចំណងជើងថា“Cut by the Heart” ។  



ខ្សែភាពយន្ដរឿង “River Where the Moon Rises” គឺជាខ្សែភាពយន្ដបែបប្រវត្ដិសាស្រ្ដ អំពីរាជបុត្រីអាណាចក្រ Pyeonggang ដែលគេហៅព្រះនាមថា  Yeom Ga Jin ដែលនឹងសម្ដែងដោយ Kim So Hyun ។ នាងជាស្រ្ដីមានមហិច្ឆិតាធំ  ដែលមានក្ដីសុបិន្ដចង់ក្លាយជាស្រ្ដីទី១ ដែលដឹកនាំអាណាចក្រ Goguryeo ប៉ុន្ដែនៅពេល ដែលនាងជួបជាមួយ On Dal នាងបែរជាញាប់ញ័រ ដោយអារម្មណ៍ថ្មីៗ ដែលនាងបានជួបប្រទះ ។

ខ្សែភាពយន្ដភាគនេះ និពន្ធដោយ Han Ji Hoon ដែលកាលពីអតីតធ្លាប់និពន្ធខ្សែភាពយន្ដភាគមួយចំនួនដូចជា “Woman of 9.9 Billion” និងរឿង “ Tempation”  និងដឹកនាំសម្ដែងដោយ Yoon Sang Ho ដែលជាអ្នកដឹកនាំសម្ដែងរឿង “Saimdang, Light’s Diary” និងរឿង “King Maker: The Change of Destiny” ។ 

ដំបូងឡើយ គេពិភាក្សាគ្នាឱ្យ Son Ye Jin ដើរតួឯក ។ Kang Ha Neul គេតម្រូវឱ្យសម្ដែងនៅក្នុងឈុតពិសេស នៅក្នុងខ្សែភាពយន្ដ សម្ដែងធ្វើជាឪពុករបស់ On Dal ។ ខ្សែភាពយន្ដរឿង “River Where the Moon Rises” គ្រោងនឹងចាក់បញ្ចាំង នៅឆមាសទី ១ នៃឆ្នាំ ២០២១ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ soompi