ផលិតកម្ម YG Entertainment បានប្រកាសថា ការប្រគុំតន្រ្ដីរបស់ក្រុមតារាចម្រៀងដ៏ល្បី
របស់កូរ៉េ 2NE1 នៅប្រទេសជប៉ុនត្រូវបានលុបចោលដោយសារតែការរញ្ជួយដី និងរលក
យក្សស៊ូណាមិ។
ក្រុមចម្រៀងដែលកំពុងពេញនិយមនៅអាស៊ី រួមទាំងកម្ពុជាយើងផងដែរនោះ បានធ្វើ
ដំណើរពីប្រទេសកូរ៉េ ទៅប្រទេសជប៉ុនកាលពីដើមសប្ដាហ៍នេះដើម្បីរៀបចំខ្លួនក្នុងការ
សម្ដែងនូវបទចម្រៀងជាភាសាជប៉ុនមានចំនងជើងថា Go Away ដែលគ្រោងនឹងសម្ដែង
នៅថ្ងៃសុក្រម្សិលមិញនេះ ពួកគេក៏ត្រូវរៀបចំខ្លួនក្នុងការសម្ដែងបន្តផ្ទាល់មួយ ក្នុងកម្មវិធី
ទូរទស្សន៍ អាសាហ៊ី ដែលមានឈ្មោះថា Music Station ផងដែរ។ តែគំរោងទាំងនេះត្រូវបាន
ខកខានដោយសារតែនៅប្រទេសជប៉ុន បានកើតមានគ្រោះធម្មជាតិការរញ្ជួយដី និងរលក
យក្សស៊ូណាមិ ដ៏សាហាវបំផុតមួយ ។
តំណាងរបស់ផលិតកម្ម YG Entertainment បានចេញនូវសេចក្ដីប្រកាសថា ការសម្ដែង
បទចម្រៀងថ្មី របស់ក្រុម 2NE1 និងការសម្តែងក្នុងកម្មវិធី Music Station របស់ស្ថានីយ៍
ទូរទស្សន៍ អាសាហ៊ី ត្រូវបានលុបចោល ។ ម្ចាស់ផលិតកម្មមានគម្រោងអោយក្រុម 2NE1
ត្រលប់ទៅកូរ៉េវិញនៅថ្ងៃសៅរ៍ ទី12 មីនានេះដោយសារតែអាកាសយានដ្ឋានទាំងអស់ក្នុង
ជប៉ុនត្រូវបានបិទ ដូច្នេះពួកគេទាំងអស់គ្នានឹងនៅជប៉ុនជាបន្តទៅទៀតដើម្បីតាមដានស្ថាន
ការណ៍ជាក់ស្ដែង។ បច្ចុប្បន្ននេះ ក្រុម 2NE1 កំពុងតែស្នាក់នៅក្នុងអគារសណ្ឋាគារមួយដែល
រឹងមាំជាងគេបំផុតក្នុង ប្រទេសជប៉ុន។ ប៉ុន្តែដោយសារការរញ្ជួយដីខ្លាំងពេក គេសង្កេតឃើញ
ជញ្ជាំងរបស់សណ្ឋាគារមានភាពប្រេះស្រាំផងដែរ។ ខាងម្ចាស់ផលិតកម្មមានការក្រៀមក្រំ
យ៉ាងខ្លាំងចំពោះហេតុការណ៍ដ៏ អាក្រក់ដែលបានកើតឡើងចំពោះប្រជាជនជប៉ុន និងមានការ
សោកស្ដាយដោយសារតែការខកខានមិនបានសម្ដែងរបស់2NE1 ប៉ុន្តែក៏បានអគុណផងដែរ
ចំពោះសុវត្ថិភាពរបស់ក្រុម 2NE1៕