CamNews

តារា 

ក្រុម 2NE1 លុបចោលការសម្ដែងនៅជប៉ុន​

ផលិត​កម្ម YG Entertainment បាន​ប្រ​កាស​ថា ការ​ប្រគុំ​តន្រ្ដី​របស់​ក្រុម​តា​រា​ចម្រៀង​ដ៏​ល្បី
​របស់​កូរ៉េ 2NE1 នៅ​ប្រ​ទេស​ជប៉ុន​ត្រូវ​បានលុប​ចោល​ដោយ​សារ​តែ​ការ​រញ្ជួយ​ដី​ និង​រលក​
យក្ស​ស៊ូ​ណា​មិ​។


ក្រុម​ចម្រៀង​ដែល​កំពុងពេញ​និយម​នៅ​អាស៊ី​ រួម​ទាំង​កម្ពុ​ជា​យើង​ផង​ដែរ​នោះ បាន​ធ្វើ​
ដំណើរ​ពី​ប្រ​ទេស​កូរ៉េ​ ទៅ​ប្រទេស​ជប៉ុន​កាល​ពី​ដើម​សប្ដាហ៍​នេះ​ដើម្បី​រៀប​ចំ​ខ្លួន​ក្នុង​ការ​
សម្ដែង​នូវ​បទ​ចម្រៀង​ជា​ភា​សា​ជប៉ុនមានចំនងជើងថា Go Away ដែល​គ្រោង​នឹង​សម្ដែង
​នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ ​ពួកគេ​ក៏​​ត្រូវ​រៀប​ចំ​ខ្លួនក្នុង​ការ​សម្ដែង​បន្ត​ផ្ទាល់មួយ ​ក្នុ​ង​កម្ម​វិធី​
ទូរទស្សន៍​ អា​សា​ហ៊ី​ ដែល​មាន​ឈ្មោះ​ថា Music Station ផង​ដែរ​។​ តែគំរោងទាំងនេះត្រូវបាន
ខកខាន​ដោយ​សារ​តែ​នៅប្រទេសជប៉ុន​ បានកើតមានគ្រោះ​ធម្មជាតិ​​ការ​រញ្ជួយ​ដី​ និង​រលក​
យក្ស​ស៊ូ​ណា​មិ​ ដ៏សាហាវបំផុតមួយ ។
​តំណាង​របស់​ផលិត​កម្ម YG Entertainment បាន​ចេញ​នូវ​សេច​ក្ដី​ប្រកាស​ថា​ ការ​សម្ដែង​
​បទ​ចម្រៀងថ្មី របស់​ក្រុម 2NE1 និងការសម្តែងក្នុង​កម្ម​វិធី Music Station របស់​ស្ថានីយ៍
​ទូរទស្សន៍ អាសាហ៊ី​​ ត្រូវ​បាន​លុប​ចោល​ ។ ម្ចាស់ផលិត​កម្ម​មាន​គម្រោង​អោយក្រុម 2NE1
ត្រលប់​ទៅ​កូរ៉េ​វិញ​នៅ​ថ្ងៃ​សៅរ៍ ទី12 មីនា​នេះ​ដោយ​សារ​តែ​អា​កាស​យាន​ដ្ឋាន​ទាំង​អស់​ក្នុង
​ជប៉ុន​ត្រូវ​បាន​បិទ​ ដូច្នេះ​ពួក​គេ​ទាំង​អស់​គ្នា​នឹងនៅ​ជប៉ុន​​ជា​បន្ត​ទៅ​ទៀត​ដើម្បី​តាម​ដាន​ស្ថាន​​
ការណ៍ជាក់​ស្ដែង​។ បច្ចុប្បន្ន​នេះ​ ក្រុម 2NE1 កំពុង​តែ​ស្នាក់​នៅ​ក្នុង​អគារ​សណ្ឋា​គារ​មួយដែល
​រឹង​មាំ​ជាង​គេ​បំផុត​ក្នុង​ ប្រ​ទេស​ជប៉ុន​។ ប៉ុន្តែ​ដោយ​សារ​ការ​រញ្ជួយ​ដី​ខ្លាំង​ពេក គេ​សង្កេត​ឃើញ​
ជញ្ជាំង​របស់​សណ្ឋា​គារ​មាន​ភា​ព​ប្រេះ​ស្រាំ​ផង​ដែរ​។​ ខាង​ម្ចាស់ផលិត​កម្ម​មាន​ការ​​ក្រៀម​ក្រំ
​យ៉ាង​ខ្លាំង​​ចំពោះ​ហេតុ​ការណ៍​ដ៏​ អាក្រក់​ដែល​បាន​កើត​ឡើងចំពោះប្រ​ជា​ជន​ជប៉ុន និង​មាន​ការ​​​
សោក​ស្ដាយ​​​ដោយ​សារ​តែ​ការ​ខក​ខាន​មិន​បាន​សម្ដែង​របស់2NE1 ប៉ុន្តែ​ក៏​បាន​អគុណ​ផង​ដែរ​
ចំពោះ​សុវត្ថិ​ភាព​របស់ក្រុម 2NE1៕

Tags: