CamNews

ព័ត៌មានជាតិ 

ប្រទះឃើញ សពបុរសម្នាក់ ចងក នៅក្នុងបន្ទប់ជួល នៅសង្កាត់ទឹកថ្លា

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើល មួយក្រោយពី គេបានឃើញ សពបុរសម្នាក់បានសមេ្រច ចិត្ដចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក ផ្ទះជួលដោយមិនដឹងមូលហេតុ កាលពី វេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតក្នុងបន្ទប់ ទឹកផ្ទះជួល ក្រុម៨ ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ សាន សុរ៉ាវង្ស អាយុ២៤ឆ្នាំ មុខរបរ ជាសន្ដិសុខ ឯកជន មានស្រុកកំណើត នៅភូមិចម្ការខ្លី ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ។

លោក ស្វាយ រិន ហៅ រ័ត្ន អាយុ៤៥ឆ្នាំ មុខរបរ ជាមន្ដ្រីរាជការ ដែលត្រូវជាពូស្នាក់នៅ ជាមួយជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ ធ្លាប់បានមករស់នៅ ជាមួយគាត់ អស់រយៈពេល២ឆ្នាំ មកហើយ ដោយជួល បន្ទប់នៅជាមួយគ្នា ។

មុនពេល កើតហេតុ រូបគាត់បានទៅស្រុកកំណើត ធើ្វអត្ដសញ្ញាណប័ណ្ណចំនួន២ថ្ងៃ ។ លុះមកដល់ថ្ងៃកើតហេតុ រូបគាត់ក៏មក ដល់បន្ទប់ជួល ស្រាប់តែទ្វារខាងក្នុង ជាប់គន្លឹះ ពេលនោះរូបគាត់ក៏បានបើក បង្អួចមើល តែមើលពុំឃើញមនុស្ស ក្រោយមករូបគាត់ ក៏បានបើកមើលតាម កពា្ចក់ខាងមុខវិញ ក៏ឃើញមានធ្លាក់ដៃ ចេញពីបន្ទប់ទឹក ទើបរូបគាត់សន្និដ្ឋាន ថា ក្មួយរបស់គាត់ចង.កសម្លាប់ខ្លួន ក៏ រាយការណ៍ជូនសមត្ថកិច្ច។

ក្រោយការពិនិត្យ និងធ្វើកោសល្យ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

ផ្ដល់សិទ្ធដោយ៖​ ដើមអម្ពិល


Tags: Social News Cambodia PP