CamNews

ព័ត៌មានជាតិ 

មន្ត្រីអាវុធហត្ថ លើផ្ទៃប្រទេសម្នាក់ ដកកាំភ្លើងបាញ់ មួយគ្រាប់ ផ្អើលហាងផឹកស៊ី នៅម្តុំផ្សារមាន់អាំង

ភ្នំពេញៈ នៅវេលាម៉ោង ៩និង ១៥នាទី ស្ថិតនៅតាមបណ្តោយផ្លូវ៥៩២ ក្នុងសង្កត់បឹងកក់២ ខណ្ឌទួល គោក រាជធានីភ្នុំពេញ មានករណីផ្ទុះអាវុធ មួយគ្រាប់ ក្នុងហាងយីហោស្រណា បណ្តាលអោយបុរសម្នាក់ ដែលអង្គុយក្បែររងរបួសខ្នង ដោយសាខ្ទាតដុំថ្មត្រូវ។

បើតាមបុរសរងគ្រោះ រស់ សារុម អាយុ៣២ឆ្នាំ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លាសែនសុខ បានប្រាប់ថា គាត់មកអង្គុយហូបមានគ្នា៤នាក់ នៅក្បែរតុជនបង្ក ពេលនោះមិនដឹងជាខឹង ស្រីរបស់បុរសបង្ក ឬយ៉ាងណានោះទេ បានបាញ់មួយគ្រាប់ ហើយបុរសដែលបាញ់បោះសេរីនោះ ឈ្មោះ ចន្ធូ បើកបើករថយន្ត Lexus Rx330 ពណ៌ស។

បើតាមការប្រាប់ដោយដឹងពីសមត្ថកិច្ចបានឲ្យដឹងថា ជនដែលបាញ់បោះនោះ ជាមន្រ្តី កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ហើយក្រោយពីបាញ់ជនបង្កបានបើករថយន្ត គេចទៅបាត់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP