ព័ត៌មានកំសាន្ត ៖ តារាសម្តែង តារាចម្រៀង និងជាតារាម៉ូដែលមួយដួងនៅក្នុងប្រទេសថៃ លោក Kawin Imanothai បានបាត់មុខស្ងាត់អស់មួយរយៈពេល ប៉ុន្តែមួយរយៈក្រោយនេះហាក់លេចវត្តមានជាថ្មីម្តងទៀត ថែមទាំងពាំនាំដំណឹងល្អមកឲ្យមហាជនបានដឹងថែមទៀតផង ។
ដោយយោងតាមការបកស្រាយពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ថ្វីត្បិតតែលោក Kawin Imanothai មានអាយុដល់ទៅ ៣០ ឆ្នាំ ហើយទើបតែនឹកឃើញរឿងរើសគូស្រករ រហូតមកទល់ពេលនេះទើបស្វែងរកឃើញនារីក្នុងក្តីស្រម៉ៃ ហើយក៏ថែមទាំងឆ្លៀតបង្អួតភាពផ្អែមល្អែមរបស់ពួកគេ នៅទីសាធារណៈថែមទៀតផង ។
មិនត្រឹមតែប៉ុណ្ណោះទេ Fans ជាច្រើនក៏កោតសរសើរមិនដាច់ពីមាត់ដែរថា មិត្តស្រីរបស់លោក Kawin Imanothai ពិតជាស្រស់ស្អាតនិងគួរឲ្យស្រលាញ់ពិតមែនតែម្តង ។
នៅចាំអីទៀត ទៅទស្សនារូបថតនៅខាងក្រោមទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar