CamNews

ព័ត៌មានជាតិ 

ក្តៅៗ! អគ្គិភ័យកំពុងឆេះព្រៃកក់ យ៉ាងសន្ធោសន្ធៅ, កំពុងគំរាមកំហែង ស្ថានីយ៍ប្រេងឥន្ធនៈនិង....

(ភ្នំពេញ)៖ អគ្គិភ័យមួយបាន និងកំពុងឆាបឆេះព្រៃកក យ៉ាងសន្ធោសន្ធៅ នៅក្បែរស្ថានីយ៍ប្រេងឥន្ធនៈ «លឹម ឡុង» ស្ថិតនៅផ្លូវកែងទូលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយគ្រោះអគ្គិភ័យក៏កំពុងតែគំរាមកំហែងផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នងផងដែរ នៅក្បែរនោះ។

ភា្នក់ងារ Fresh News បានរាយការណ៍មកថា អគ្គិភ័យផ្ដើមឆេះនៅម៉ោងប្រមាណ១៖៣០នាទីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ ហើយបាននឹងកំពុងរីករាលដាលទៅជិតដល់ផ្ទះប្រជាពលរដ្ឋ និងស្ថានីយ៍ប្រេងឥន្ធនៈ ដែលនៅក្បែរនោះហើយ។

បើតាមសេចក្ដីរាយការណ៍ នៅពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌកំពុងចេញជួយអន្តរាគមន៍ ដោយបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់សាលាទៅកាន់កន្លែងកើតហេតុផងដែរ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh