CamNews

ព័ត៌មានជាតិ 

ឧកញ៉ា ថោង សារ៉ាត់ ស្ថិតក្រោមការ សាកសួរ ពីចៅក្រម លី សុខលេង

ភ្នំពេញ ៖ ឧកញ៉ា ថោង សារ៉ាត់ នៅវេលាម៉ោងប្រមាណ ២រសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ បានបញ្ជូនទៅដល់ សាលាដំបូងរាជធានីភ្នំពេញ ហើយដើម្បីបន្តសួរនាំ ពីសំណាក់ចៅក្រមស៊ើបសួរ លោក លី សុខលេង ក្រោយពេលដែល បញ្ចប់ការសួរនាំ អស់រយះពេលប៉ុន្មានម៉ោង នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍ ពីមន្ត្រី សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា នៅម៉ោងនេះ (២៖១០នាទី) លោកចៅក្រម លី សុខលេង កំពុងធ្វើការសួរនាំឧកញ៉ា ថោង សារ៉ាត់ ក្រោយពេលដែលបញ្ជូនទៅដល់ នារសៀល ថ្ងៃដដែលនេះ។

ជុំវិញការសួរចំឡើយ ទៅលើ ឧកញ៉ា ថោង សារ៉ាត់ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ នៅពេលដែលមជ្ឈមណ្ឌលព័ត៌មាន ធ្វើការសួរនាំ នោះ ត្រូវបានលោកទេសរដ្ឋមន្រ្តី ឱម យ៊ិនទៀង ប្រាប់យ៉ាង ខ្លីថា «ច្បាប់មិនអនុញ្ញាតទេ»៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP Thoung Sarat Ly sokleng