CamNews

ព័ត៌មានជាតិ 

ថ្ងៃនេះលោក ទុយ ម៉ែន អ្នកកាសែតជំនាន់ថ្មី ចូលរោងការហើយ

ភ្នំពេញ ៖ លោក ទុយ ម៉ែន ជាអ្នកកាសែត ក្នុងយុគសម័យថ្មី កំពុងប្រឡូកវិជ្ជាជីវៈអ្នកសារព័ត៌មាន បាន​សម្រេច ចិត្តរៀប អាពាហ៍ពិពាហ៍ជាមួយ កញ្ញា ម៉ម ស្រីនុច ជាកូនស្រីរបស់លោក ម៉ម វ៉ាន បុគ្គ​លិក កាសែតកោះសន្តិភាព នាថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០១៥ នៅគេហដ្ឋាន ខាងស្រី ផ្ទះលេខ៧៤៨ ផ្លូវលេខ១៩ ក្រុមទី១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សូមបញ្ជាក់ផងដែរថា ពិធីមង្គលការខាងលើនេះ នៅល្ងាចថ្ងៃទី១០ មីនា ២០១៥ ជាថ្ងៃចូលរោងមង្គលការ របស់កូនកំលោះ កូនក្រមុំ ហើយព្រឹកឡើងថ្ងៃទី១១ ខែឆ្នាំដដែល គឺជាកម្មវិធីបំពេញ តាមទំនៀបទម្លាប់ ប្រពៃណីខ្មែរ ជាហូរហែ នៅគេហដ្ឋានខាងស្រី រហូតដល់វេលា ម៉ោង៤រសៀល ឪពុកម្តាយកូនកំលោះ កូនក្រមុំ ក៏ដូចជា សាមីខ្លួនផ្ទាល់ មានកិត្តិយស សូមគោរពអញ្ជើញ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាភ្ញៀវកិត្តិយសទាំងអស់ចូលរួមជាអធិបតី ដើម្បីប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល ដល់កូនកំលោះ កូនក្រមុំ និងពិសារភោជនីអាហារ នៅមជ្ឈមណ្ឌល​ម៉ូឌែន២ អាគារA ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ប្រកបដោយសុវត្ថិភាព និងសំណាងល្អទាំងអស់គ្នា៕

ផ្ដល់សិទ្ធដោយ៖​ ដើមអម្ពិល


Tags: Social News Cambodia PP