CamNews

ព័ត៌មានជាតិ 

ជនបរទេស លួចរៀបការ ជាមួយនារីខ្មែរ ស្ងាត់ៗខុសច្បាប់ អាជ្ញាធរមូលដ្ឋាន គ្មានការទប់ស្កាត់

បាត់ដំបងៈ ជនបរទេសសញ្ជាតិ បង់ក្លាដេសម្នាក់ បានលួចរៀបការជាមួយ នារីខ្មែរស្ងាត់ៗខុស
ច្បាប់ ដោយ មានសំបុត្រ អញ្ជើញភ្ញៀវជាផ្លូវការ ផងនិងបានសម្រេច ដោយរលូនកាលពីព្រឹក
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ នៅផ្ទះខាងស្រីស្ថិត ក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង
ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ អាជ្ញាធរ មូលដ្ឋាន គ្មានការទប់ស្កាត់ ឡើយប្រហែលជាមាន
ការ យោគយល់គ្នាហើយមើលទៅ។ តែអាជ្ញាធរ បានអះអាង ថា ក្រុមគ្រួសារនារីខ្មែរ និងជន
បរទេស នោះគ្រាន់តែបានសុំច្បាប់ ធ្វើពិធីជប់លៀងប៉ុណ្ណោះ។

ប្រភពព័ត៌មានពីអាជ្ញាធរ មូលដ្ឋានបានឲ្យដឹងថា អាពាហ៍ពិពាហ៍ខុសច្បាប់ រវាងជនបរទេសឈ្មោះ
Mamun Abdul Ali ភេទប្រុសអាយុ៣៦ឆ្នាំ ជាជនជាតិបង់ក្លាដេស មុខរបរជាថៅកែម៉ៅការ ដេរខោ
អាវ តាមផ្ទះនៅប្រទេសម៉ាឡេស៊ី បានមករៀបការជាមួយស្រ្តីខ្មែរឈ្មោះ កែវ សុធី អាយុ១៨ឆ្នាំ
មុខរបរ ជាជាងដេខោអាវ នៅប្រទេសម៉ាឡេស៊ី ដូចគ្នាមានទីលំនៅក្រុមទី២៨ ភូមិចំការសំរោង២ សង្កាត់ចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបង ។

ប្រភពបានបន្តថា ជនបរទេសនិងនារីខ្មែរ ដែលមានអាស័យដ្ឋាន ក្នុងមូលដ្ឋានរបស់ លោកនោះ គឺ
ក្រុមគ្រួសារខាងលើពួកគេបាន មកសុំច្បាប់នៅភូមិនិងសង្កាត់ ដើម្បីធ្វើពិធីជប់លៀង ប៉ុណ្ណោះមិន
មែនមក សុំរៀបអាពិហ៍ពិពាហ៍ នោះទេ ប៉ុន្តែលោកបានឮអ្នកភូមិនិយាយថា ក្រុមគ្រួសារខាងលើ
នោះពិតជាមានសំបុត្រ ការបានអញ្ជើញភ្ញៀវ ក្នុងភូមិចូលរួមក្នុងពិធីនេះផងដែរ ។

ប្រភពខ្លះបាននិយាយថា ទោះជាក្រុមគ្រួសាររៀបអាពាហ៍ពិពាហ៍ នោះបានក្លែងបន្លំមកសុំច្បាប់
ជប់លៀង ក៏ដោយ តែធាតុពិតពិធីនេះគឺជាពិធីរៀបអាពាហ៍ពិពាហ៍ ដោយមានព្រះសង្ឃសូត្រមន្ត
និងមានចងដៃតាម ប្រពៃណី ដូចគេធម្មតា នេះបានន័យថាគឺជាអាពាហ៍ពិពាហ៍ខុសច្បាប់ ទាំង
ស្រុង ម្យ៉ាងទៀត ជនបរទេស គ្រប់រូបមករៀបអាពាហ៌ពិពាហ៌ជាមួយស្រ្តីខ្មែរ គឺមានច្បាប់ឆ្លងប្រ
ទេសឯនោះ មិនមែនធ្វើបន្លំភ្នែក ច្បាប់អីច្ចឹង នោះទេ។ ចំណែកអាជ្ញាធរប្រហែល ជាបានដឹងច្បាស់
យ៉ាង ពិតប្រាកដណាស់ពិត ជាមានករណីអីច្ចឹងមែន តែប្រហែលជាមាន ការត្រូវរូវគ្នាផងដែរ ទើប
អាចធ្វើទៅបានយ៉ាងរលូននោះ បើមិនត្រូវគ្នានោះទេ គឺប្រាកដជាសមត្ថកិច្ចចុះឃាត់និងបញ្ឈប់ពិធី
នេះជាបន្ទាន់ជាមិនខានឡើយ ។ កុំថាឡើយជនបរទេស សូម្បីតែជន ជាតិខ្មែរដូចគ្នាក៏ដោយ ជា
គោលការណ៍ច្បាប់ អាត្រានុកូលដ្ឋានខ្មែរ ត្រូវតែបញ្ឈប់ជាបន្ទាន់។

នារីឈ្មោះ ង៉ែត ស្រីម៉ាប់ អាយុ៣៣ឆ្នាំ មុខរបរជាជាងដេរ នៅប្រទេសម៉ាឡេស៊ី (អតីតជាប្រពន្ធ
ដើម) ជនបរទេសខាងលើ មានទីលំនៅភូមិ.សង្កាត់ស្លាកែត ក្រុងបាត់ដំបង បានទម្លាយរឿងនេះ
ប្រាប់ អ្នកយកព័ត៌មានថា ជនបរទេសខាងលើនេះ ធ្លាប់ជាប្តីនាង ពីមុនមកមែនដោយបានរួមរស់
នៅជាមួយគ្នានៅប្រទេសម៉ាឡេស៊ីជិត៧ឆ្នាំមកហើយ ព្រមទាំងបានយកលុយនាងចំនួន ៤០.០០០
លុយម៉ាឡេស៊ី គិតជាដុល្លាជាង១០.០០០ដុល្លារអាមេរិកដែលជាថ្លៃឈ្នួលនាងខំជាច្រើនឆ្នាំមក
ដោយគេបានលួងលោមថា ប្តីប្រពន្ធឯងកុំទាន់ទារអី តែនាងកើតការមិនទុកចិត្តនាងព្យាយាមទារ
លុយនោះមកវិញអតីតប្តីនាង មិនព្រមសង វិញទេដោយសារតែនាងតាមទារ លុយមិនបានហើយ
ទើបនាងដឹងថា ខ្លួនចាញ់បោកគេ អស់ទាំងខ្លួន អស់ទាំង លុយ ។លុះដល់ពេលថ្មីៗនេះឮសូថាគេ
ជិតរៀបការប្រពន្ធថ្មីទៀតទើបដឹងថា ជនបរទេសបោកប្រាស់ នេះបាន មកការប្រពន្ធជនជាតិខ្មែរ
នៅក្នុងខេត្តបាត់ដំបង ដែលជាជាងដេរជាមួយគ្នានៅប្រទេសម៉ាឡេស៊ី ជាមួយខ្លួនដែរ។

នាងបានធ្វើការអំពាវនាវដល់នារីខ្មែរ ដ៏ទៃទៀតឲ្យបានដឹងថា កុំចាញ់បោកបុរស់ជនបរទេសម្នាក់
នេះទៀតគេ គឺជា ជនឆបោកដើរតែបោកស្រីៗ យកទាំងខ្លួននិងលុយព្រមទាំង កេងលើកម្លាំងពល
កម្មលើរូបនាង នាងក៏ជាជនរងគ្រោះទី១ហើយនាងមិនចង់នារីខ្មែរដ៏ទៃទៀតចាញ់បោកជនបរទេស
ព្រាន នារីធ្វើបាបដូចខ្លួន ទៀតនោះឡើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ