CamNews

ព័ត៌មានជាតិ 

ស្រីស្អាត បើករថយន្ដវង្វេងផ្លូវ ធ្លាក់ចូលប្រឡាយ ទឹក លង់ស្លាប់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចអាជ្ញាធរនិង ប្រជាពលរដ្នជាច្រើន បាននាំគ្នាទៅចោម រោមមើលកន្លែង ប្រឡាយទឹក ស្ថិតនៅភូមិ សំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយនារីស្អាតម្នាក់ បើករថយន្ដធ្លាក់ ចូលប្រឡាយ រហូតឈ្លក់ស្លាប់ ព្រោះតែបើក វង្វេងផ្លូវតែម្នាក់ កាលពីវេលាម៉ោងជិត១២ យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ ។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង ដែលបានចុះទៅជួយអន្ដរាគមន៍ ផ្ទាល់នៅកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកបើករថយន្ដស្លាប់ នៅក្នុងរថយន្ដនោះតែម្ដង ក្រោយបើករថយន្តធ្លាក់ទឹកប្រឡាយ ។

លោក ម៉ក់ ហុង បានបញ្ជាក់ថា មូលហេតុ ដែលនាំឱ្យស្ដ្រីរងគ្រោះបើករថយន្ដ ម៉ាក RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-4317 ធ្លាក់ចូល ទឹកប្រឡាយយ៉ាងដូច្នេះ ព្រោះតែវង្វេងផ្លូវ ហើយទំនងមិនដឹងផ្លូវបត់ ចេះតែបើកទៅមុខ ទើបបណ្ដាលឱ្យធ្លាក់យ៉ាងដូច្នេះ។

ប្រភពព័ត៌មានពីសាច់ញាតិនារីរងគ្រោះ បានរៀបរាប់ពីដំណើររឿងថា កាលពីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ ជនរងគ្រោះ ឈ្មោះអែម សុខហាង អាយុ២៤ឆ្នាំ រស់នៅ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និងបង ប្អូនរបស់ ខ្លួនចំនួន៧នាក់ទៅហូបអីនៅហាង យូឡាវមី ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ។

លុះពេលហូបនឹងផឹករួច ស្ដ្រីរងគ្រោះបានសុំ ចេញ មកមុនជាមួយស្ដ្រីម្នាក់ ដោយបាន បើករថយន្ដ ប៉ុន្ដែពេលបើក ដល់មាត់ប្រឡាយ ទឹកស្អុយស្រាប់តែវង្វេងផ្លូវ និងមានអការ ស្រវឹងផងនោះ ហើយតាមផ្លូវមានជង្ហុកស្ដ្រី ដែលមាន ជិះជាមួយក៏បើកទ្វារចុះដើរ ។

ពេលនោះស្ដ្រីរងគ្រោះចេញតែបើកទៅម្នាក់ ឯង បានចម្ងាយប្រមាណ១០០ម៉ែត្រ ក៏បាត់ ភ្លើងរថយន្ដ រួចនាងក៏ហៅម៉ូតូជិះត្រឡប់ ទៅផ្ទះ ។

លុះពេលព្រឹកឡើងមិនឃើញស្ដ្រី រងគ្រោះ មិនត្រឡប់ទៅផ្ទះនោះ ក៏នាំគ្នាទៅ ប្ដឹងសមត្ថកិច្ចនិងប្រាប់ពីដំណើររឿង ។ពេល ដែលសមត្ថកិច្ចហៅអ្នកងូតទឹកឱ្យចុះរាវនៅ ក្នុងទឹកប្រឡាយ ស្រាប់តែឃើញរថយន្ដតែ ម្ដងដោយជាប់ទ្វារ ជិត ហើយនារីរងគ្រោះនៅក្នុងរថយន្ដបានស្លាប់បាត់ទៅហើយ ។

លោក ម៉ក់ ហុង បានបញ្ជាក់ចុងក្រោយមកថា ក្រោយការស្រង់រថយន្ត ចេញពីទឹក ស្រ្តីរងគ្រោះបានស្លាប់បាត់ ទៅហើយ នៅក្នុងរថយន្តនោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP