(ភ្នំពេញ)៖ ពិតជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលនៅសុខៗ ស្រាប់តែតារាសម្ដែង ចន ច័ន្ទលក្ខិណា បានផ្ញើសារព្រមានធ្ងន់ៗ ដល់ប្រពន្ធថ្មី របស់លោក យុត្ថារ៉ា ឆានី យ៉ាងចាស់ដៃថា ហើយជាការព្រមានលើកដំបូងពុំធ្លាប់មាន បន្ទាប់ពីនាង បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយអតីតស្វាមី គឺលោក យុត្ថារ៉ា ឆានី អស់រយៈពេលជិត២ឆ្នាំមកនេះ ។ អ្នកនាង ចន ច័ន្ទលក្ខិណា បានហៅប្រពន្ធថ្មី របស់លោក យុត្ថារ៉ា ឆានីថា គឺជានារីចិត្តមិនបាន ធ្វើបាបកូនស្រីរបស់ខ្លួន និងជានារីដែលបានមាក់ងាយចំពោះខ្លួន ធ្វើឲ្យស្ទើរតែទប់កំហឹងមិនបាន កុំតែយល់មុខដល់លោក យុត្ថារ៉ា ឆានី ដែលនៅមានឈាមជាឪពុករបស់កូនស្រីខ្លួន កុំអីនាងនឹងធ្វើឲ្យភ្លឺភ្នែកម្ដង។
តារាសម្ដែង ចន ច័ន្ទលក្ខិណា ដែលហ៊ានបញ្ចេញគូស្នេហ៍ ដោយចំហរ និងលាក់លៀម ដូចជាលោក យុត្ថារ៉ា ឆានី បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនថា «ស្តាយចិត្តដែលប៉ុន្មានឆ្នាំមកនេះ ខំប្រៀនប្រដៅ និងបញ្ចុះបញ្ចូលទឹកចិត្តកូនឲ្យគោរពស្រឡាញ់គេ ដូចម្តាយដែរ ព្រោះគេជាប្រពន្ធប៉ា ដូច្នេះក៏ជាម៉ាក់កូនដែរ ចរិកបែបហ្នឹងតើ បានកូនខ្ញុំជួបម្តងជា២ដងហើយ លែងហ៊ានជួបទៀត ខ្ញុំចេះតែឆ្ងល់ហើយសួរកូន តែកូនមិនប្រាប់ ដឹងតែនិយាយថា ខ្លាចមីង!»។
តាមរយៈសារខាងលើនេះ ចន ច័ន្ទលក្ខិណា ចង់សំដៅថា ដោយសារតែនាងនៅយល់មុខលោក យុត្ថារ៉ា ឆានី ជាអតីតប្ដី និងមានជាប់ឈាមជាឪពុករបស់កូនស្រី ទើបនាងចេះតែប្រាប់កូនស្រី ឲ្យគោរពស្រឡាញ់គេ (ប្រពន្ធថ្មីរបស់ ឆានី) ហើយដោយសារតែកូនស្រីខ្លាចពេក ទើបរឿងនេះចេះតែបន្ដលាក់លៀមនាង រហូតមកដល់ពេលនេះ ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបន្តនៅលើហ្វេសប៊ុកទៀតថា «បើកុំតែនៅគិតថា ជាឪពុករបស់កូនខ្ញុំ កុំអីខ្ញុំមិនទុកមុខឲ្យទេ សូមប្រាប់អ្នកក្រោយលោកផង កុំចេះតែហ៊ាន បើខ្ញុំគ្មានមាយាទ មិនមែនខ្ញុំចិញ្ចឹមកូនម្នាក់ឯង យ៉ាងត្រដាបត្រដួសទេ ខ្ញុំសុខចិត្តអត់ចាយខ្លួនឯង ដើម្បីទុកលុយឲ្យកូនរៀន! ១០០ក៏មិនបានជួយផង ហើយខ្ញុំក៏មិនសុំ ដោយសុខចិត្តទ្រាំទ្រម្នាក់ឯងប៉ុណ្ណឹងហើយ នៅហ៊ានឲ្យនាងមកមើលងាយខ្ញុំទៀត! នាងក៏មានកូនដែរ នាងដឹងច្បាស់ហើយ លើកទី១ហើយដែលខ្ញុំនិយាយ សូមប្រដៅប្រពន្ធលោកផង!»។
តាមរយៈការទម្លាយសារ ព្រមានដល់ប្រពន្ធលោក យុត្ថារ៉ា ឆានី ដ៏កម្រនេះ អាចបង្ហាញឲ្យឃើញថា ប្រពន្ធក្រោយរូបនេះ ចិត្តមិនបានចំពោះកូនស្រីរបស់ខ្លួន ពោលដូចម្ដាយចុងទូទៅដែរ ហើយតាមការអង្កេតឃើញថា លោក ឆានី មិនបានជួយផ្គត់ផ្គង់លុយកាក់ (ផ្ដល់អាហារកិច្ច)ដល់កូនស្រីនោះឡើយ តាំងពីពួកគេទាំងពីរ បែកបាក់គ្នាមក ពោលគឺនៅលើតែ ចន ច័ន្ទលក្ខិណា ទាំងអស់ជាអ្នកចិញ្ចើមកូន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង