CamNews

តារា 

តារា​សម្តែង លោក Richard Stott កើត​​ជំងឺ​​ដ៏​​កម្រ ត្រូវ​គ្រូ​ពេទ្យ​វះ​កាត់​យក​ម្រាម​ជើង មក​ដាក់​ធ្វើ

(អង់គ្លេស)៖ Richard Stott គឺជាតារាសម្តែងប្រុស ជនជាតិអង់គ្លេសម្នាក់ ដែលកើត​មកក្នុងលក្ខខណ្ឌ ដ៏កម្រមួយដោយសារតារាប្រុសរូបនេះ មានប្រអប់ដៃទាំងសង ខាងមិនដូចគ្នាឡើយ គឺម្រាមដៃនៅប្រអប់ដៃម្ខាង ត្រូវបានគ្រូពេទ្យ ធ្វើការវះកាត់ ដោយយកម្រាមជើង មកដាក់ជំនួសវិញ។

លោក Richard Stott និយាយថា គាត់ធ្លាប់ទៅជួបក្រុមគ្រូពេទ្យ ដើម្បីធ្វើការវះកាត់ចំនួន១៥ដងមកហើយ ប៉ុន្តែមានតែម្តងប៉ុណ្ណោះ ដែលទទួលបានជោគជ័យ នៅពេលដែលគ្រូពេទ្យវះកាត់ យកម្រាមជើងពីររបស់គាត់ មកដាក់ធ្វើម្រាមដៃ នៅប្រអប់ដៃខាងឆ្វេងជំនួសវិញ ព្រោះតែនៅដៃឆ្វេងនោះ មានម្រាមដៃពីរដែលខូច ទៅហើយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី