ខាងក្រោយនេះ គឺជាតារាប្រុសស្រី ដែលមានប្រជាប្រិយភាពបំផុត នៅលើគេហទំព័រព័ត៌មានតារា Thai Update សម្រាប់សប្ដាហ៍ទី ៤ នៃខែកុម្ភៈ៖
កញ្ញា Bella Ranee
សម្រាប់សប្ដាហ៍ចុងក្រោយនៃខែកុម្ភៈ ឆ្នាំ ២០២១ កំពូលតារាសម្ដែងស្រី កញ្ញា Bella Ranee នៅតែជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាង ។ ប្រិយមិត្ដអ្នកអានរបស់ Thai Update ភាគច្រើន មានការចាប់អារម្មណ៍ចំពោះព័ត៌មានរបស់តារាស្រីរូបនេះ ។ រាជនីខ្សែភាពយន្ដភាគម្នាក់នេះ កំពុងថតខ្សែភាពយន្ដថ្មីរឿង “Prom Likit” ។
កញ្ញា Yaya
តាមពីក្រោយដោយកំពូលតារាស្រីម្នាក់ទៀតគឺកញ្ញា Yaya Urassaya ដែលជាប់ចំណាត់ថ្នាក់លេខ ២ នៅលើតារាង ។ រាជនីស្ពតពាណិជ្ជកម្មម្នាក់នេះ នៅរយៈពេលចុងក្រោយនេះ សម្ដែងជា ‘Raya’ នៅក្នុងខ្សែភាពយន្ដ Disney ថ្មីរឿង “Raya and The Last Dragon” ។
លោក Mark Prin
នៅលើតារាងនេះផងដែរ លោក Mark Prin ជាប់ចំណាត់ថ្នាក់លេខ ៣ សម្រាប់សប្ដាហ៍ចុងក្រោយ នៃខែកុម្ភៈ ឆ្នាំ ២០២១ ។
កញ្ញា Baifern Pimchanok
ក្រុមប្រិយមិត្ដអ្នកអានរបស់ Thai Update ក៏ចាប់អារម្មណ៍ខ្លាំងផងដែរ ចំពោះព័ត៌មានរបស់កញ្ញា Baifern Pimchanok ។ កញ្ញាជាប់ចំណាត់ថ្នាក់លេខ ៤ នៅលើតារាង ក្នុងសប្ដាហ៍នេះ ។
លោក James Jirayu
តារាប្រុសចុងក្រោយ នៅលើតារាង គឺតារាប្រុសស្រស់សង្ហាលោក James Jirayu ដែលជាប់ចំណាត់ថ្នាក់លេខ ៥ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate
មិនមែនតួសម្ដែងប្រុសស្រី គ្រប់គ្នា សុទ្ធតែមានភាពស៊ីសង្វាក់គ្នា ក្នុងការសម្ដែងនោះទេ ។ ការសម្ដែង អាចប្រព្រឹត្ដទៅបានល្អ លុះត្រាតួសម្ដែងម្នាក់ៗ.......
តារាស្រីស្រស់សោភា មានមន្ដស្នេហ៍ កញ្ញា Yaya Urassaya ទទួលបានកាដូ និងការជូនពរយ៉ាងពិសេស ពីលោក Nadech Kugimiya សម្រាប់.....
តារាប្រុស ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង លោក Mai Warit ពិតជាមានភាពស្និទ្ធស្នាលជាមួយតារាស្រី Oom Eisaya ដោយសារតែពួកគេ.......
នៅអំឡុងពេល រាតត្បាតជំងឺកូវីដ ១៩ នេះ អាជីវកម្មមួយចំនួនធំ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដូច្នេះ មនុស្សម្នាជាច្រើនត្រូវបាត់បង់ការងារ ......
នាពេលថ្មីៗនេះ តារាស្រីរូបស្រស់ ប្រកបដោយទេពកោសល្យសម្ដែង នៅក្នុងខ្សែភាពយន្ដភាគថៃ កញ្ញា Baifern Pimchanok បាននិយាយបង្ហើបពី........