CamNews

កំសាន្ត 

មកមើលតារាស្រីថៃ ដែលមានមិត្ដប្រុសសង្ហាៗ ដែលជាថៃកូនកាត់

ការរើសគូសង្សារ មិនសង្កត់ធ្ងន់ថា ជានរណាមកពីណា សាសន៍អ្វីនោះទេ ឱ្យតែចិត្ដស្រលាញ់កើតឡើងហើយ សម្ព័ន្ធភាព នឹងកើតមានភ្លាមៗ ។ ជាក់ស្ដែង តារាស្រីថៃ ប៉ុន្មាននាក់នេះ ចាប់ដៃគូស្នេហាជាមួយមិត្ដប្រុសដ៏ស្រស់សង្ហា ដែលជាកូនកាត់ពីរសាសន៍ ។

កញ្ញា Bow Maylada



កញ្ញា Bow Maylada កំពុងបង្កើតទំនាក់ទំនងស្នេហាជាមួយនឹងមិត្ដប្រុសតារាថៃកាត់ដាណឺម៉ាកលោក Mik Thongraya ។ បច្ចុប្បន្នទំនាក់ទំនងស្នេហារបស់ពួកគេ ទាំងពីរពិតជាផ្អែមល្ហែមខ្លាំងណាស់ និងតែងតែបង្ហោះរូបភាពគួរឱ្យស្រឡាញ់របស់ពួកគេ នៅលើគណនី Instagram ។

កញ្ញា Junji Junjira



កញ្ញា Junji Junjira បានមានទំនាក់ទំនងស្នេហាជាមួយនឹងលោក Mario Maurer ដែលជាជនជាតិថៃកាត់អាឡឺម៉ង់រយៈពេល ៧ ឆ្នាំមកហើយ ។

កញ្ញា Lily Pantila



កញ្ញា Lily Pantila បានមានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀងលោក  Chin Chinawut ដែលជាជនជាតិថៃកាត់បារាំងរយៈពេល ៦ ឆ្នាំមកហើយ ។

កញ្ញា Yaya Urassaya



កញ្ញា Yaya Urassaya បានមានទំនាក់ទំនងស្នេហាជាមួយនឹងតារាថៃកាត់អូទ្រីសដ៏ស្រស់សង្ហាលោក  Nadech Kugimiya ។

កញ្ញា Focus Jeerakul



កញ្ញា Focus Jeerakul មានទំនាក់ទំនងស្នេហាជាមួយនឹងលោក James Kitkasem ដែលជាជនជាតិថៃកាត់អង់គ្លេសរយៈពេល ៥ ឆ្នាំមកហើយ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate