CamNews

តារា 

កំលោះសង្ហាម្នាក់ សារភាពថា ខ្លួនពិតជាលង់ស្នេហ៍ជាមួយនិង អតីតមិត្តស្រី Lee Min Ho ពិតមែន

កូរ៉េ ៖ តារាសម្តែងស្រីនាង Suzy និង Lee Jong Suk ត្រូវបានសម្តែងខ្សែភាពយន្តជាមួយគ្នា រហូតមានពេលវេលានៅជាមួយគ្នាក៏ច្រើន ទើបបណ្តាលអោយ លោក Lee មានចិត្តទៅលើនាង Suzy ។

នាង Suzy និង Lee Jong Suk ត្រូវបានមហាជនដឹងថា បានឈ្នះ Best Couple របស់ SBS Drama Awards កាលពីពេលថ្មីៗនេះ ។ តួឯកប្រុសស្រីមួយគូនេះ ក៏ទទួលបានការកោតសរសើរយ៉ាងច្រើនលើសលប់ផងដែរ អំពីភាពសាកសមគ្នារបស់ពួកគេ ។ 

អ្វីដែលធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺ តារាសម្តែងប្រុសកូរ៉េវ័យ ២៨ ឆ្នាំ បានសារភាពនៅចំពោះមុខមហាជនថា ខ្លួនពិតជាបានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនិង អតីតមិត្តស្រី Lee Min Ho ពិតមែន ៕




ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ koreaboo