CamNews

តារា 

នារីៗដែលធ្លាប់ក្រាស់ Jao Khun អាចនឹងខកចិត្ត ព្រោះល្បីថាលោកមានគូស្នេហ៍ហើយ

ថៃ ៖ Jao Khun គឺជាក្មេងប្រុសរូបសង្ហា និងជាកូនប្រុសរបស់តារាសម្តែងប្រុសស្រីលោក Jetrin និងនាង Pin Kejmanee ។ ហើយថ្មីៗនេះកូនប្រុសរបស់តារាថៃទាំងពីរត្រូវបានទម្លាយថា កំពុងមានស្នេហាជាមួយនិង Jazzy The Face 2 អស់រយៈពេលជាងមួយឆ្នាំហើយ ។ 

យោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត តា​រាម៉ូដែលនិងជាតារាសម្តែងនាង Jazzy បានសារភាពថា នាងនិង Jao Khun បានស្គាល់គ្នាមួយរយៈពេលហើយ ។ ប៉ុន្តែនាងចង់ឲ្យអ្នកកាសែតទៅសាកសួរ Jao Khun ដោយផ្ទាល់ ព្រោះនាងគឺជាមនុស្សស្រី ហើយក៏មិនចង់និយាយអ្វីច្រើនជាងនេះដែរ ។ 

សម្រាប់ទំនាក់ទំនងរបស់ នាង Jazzy និង Jao Khun គឺនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា ជាមិត្តឬក៏លើសពីនេះ ។ ចំពោះឱពុកម្តាយរបស់ Jao Khun វិញគឺនាង Jazzy សារភាពថា នាងស្គាល់អ្នកទាំងពីរ ។ 

ចំពោះសំណួរដែលពិបាកក្នុងការតបនោះគឺ ថាតើនាពេលអនាគត Jazzy និង Jao Khun អាចនឹងប្រើពាក្យថាជាគូសង្សារឬអត់ នៅមិនទាន់ដឹងនៅឡើយទេ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Jao Khun