ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីដែលពោរពេញទៅដោយទេព្យកោសល្យ វ័យ៤៩ ឆ្នាំ គឺអ្នកស្រី Kathy Chow បានប្រារព្ធពិធីខួបកំណើតឲ្យកូនប្រុសជាទីស្រលាញ់ ដែលមានឈ្មោះថា Jacques ហើយភ្លាមៗនោះបានធ្វើឲ្យក្រុមអ្នកគាំទ្រដែលកំពុងតែ (following) តាមរយៈគណនី Instagram បានធ្វើការកោតសរសើរទៅកាន់ Jacques ថាក្មេងតូចម្នាក់នេះពិតជាមានមុខមាត់គួរឲ្យស្រលាញ់យ៉ាងពិតប្រាកដមែន ។
តារាស្រីដែលកំពុងតែល្បីឈ្មោះគឺអ្នកស្រី Kathy Chow បានប្រារព្ធពិធីខួបកំណើតជាលើកដំបូងឲ្យកូនប្រុសរបស់ខ្លួនកាលពីថ្ងៃទី ៣ ខែកក្កដានេះ ហើយគាត់ថែមទាំងបានបង្ហោះរូបទៅលើគណនី Instagram ថែមទៀតផង ។
ហើយរូបថតដែលបានបង្ហោះទាំងនោះ បានបង្ហាញឲ្យឃើញថា Jacques ពាក់ម្កុជនៅលើក្បាលរបស់គេ នៅក្នុងពិធីខួបកំណើត ហើយភ្ជាប់មកជាមួយនិងចំណងជើងថា "ថ្ងៃនេះគឺជាលើកដំបូងហើយដែលម៉ាក់បានប្រារព្ធពិធីខួបកំណើតសម្រាប់កូន ហើយក៍សូមរីករាយនៅក្នុងខួបកំណើតផងណាកូនសម្លាញ់ម៉ាក់ ម៉ាក់ស្រលាញ់កូន" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop