(ភ្នំពេញ)៖ អតីតតារាចម្រៀង ក្នុងផលិតកម្ម ក្លាស៊ីក លោក កា បញ្ញាសិទ្ធ និងត្រូវជាមិត្តស្និទ្ធស្នាលរបស់លោក រាជ បុរី ត្រូវបានគេមើលឃើញថា លោកមិនសូវមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ក្នុងសិល្បៈប៉ុន្មានទេ បើទោះបីជាប្រឡូក សិល្បៈច្រើនឆ្នាំមកហើយក្ដី។ ថ្មីៗនេះ សម្រាប់តារាចម្រៀង កា បញ្ញាសិទ្ធ ត្រូវបានអ្នកនិយម លេងបណ្ដាញសង្គម Facebook ជាច្រើន ធ្វើការិះគន់ខ្លាំងៗ ចំពោះលោក ក្រោយពីបកស្រាយនូវចម្រៀងមួយបទ ហើយអ្នកទស្សនាគិតថា ជាការបកស្រាយ និងសម្ដែងចំឡងពីតារាចម្រៀងថៃ ខណៈដែលតារាចម្រៀងខ្មែរជាច្រើន កំពុងតែងាកមកផលិត និងនិពន្ធបទថ្មី ដោយមិនចំឡងពីបរទេស។
ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា លោក កា បញ្ញាសិទ្ធ ថ្មីៗនេះ បានឡើយសម្ដែងនៅស្ថានីយទូរទស្សន៍ ភីអិនអិន ក្នុងកម្មវិធី «ស៊ូភើសាន់ដេ» ដែលបានរាំច្រៀងយ៉ាងញាក់សាច់ ក្នុងបទចម្រៀងថ្មី មានចំណងជើងថា «នារី»។ បទចម្រៀង «នារី» របស់លោក កា បញ្ញាសិទ្ធ ត្រូវបានចំឡងពីបទចម្រៀងថៃ មានចំណងជើងថា «មេរី» ដែលជាបទចម្រៀង ថៃបុរាណ មកកែជាបទចម្រៀងថ្មី ដែលក្នុងបទចម្រៀងថៃដើម ដកស្រង់ពីរឿង «រិទ្ធីសែន នាងកង្រី» ថៃ បកស្រាយដោយនាង «ករៈតែ» តារាចម្រៀង ក្នុងផលិតកម្ម «អែស្យ៉ាម» ។
លោក កា បញ្ញាសិទ្ធ ត្រូវទស្សនិកជនរាប់ពាន់នាក់ រិះគន់ជាលក្ខណៈទ្រង់ទ្រាយធំ ព្រោះមានអ្នក Share ( ចែករំលែក) បទចម្រៀងរបស់លោក ដល់ទៅជិត១២០០នាក់ តែគ្មាននរណាសរសើរលោកទេ មានតែជេរ រិះគន់ ព្រោះលោកធ្វើឲ្យប្រទេសជាតិអាប់ឱនមុខមាត់ ដោយសារលោកចំឡងគេសាហាវពេក ពោលគឺចំឡងទាំងទំនុកច្រៀង សាច់ភ្លេង ថែមទាំងក្បាច់រាំទៀត ពិតជាមិនសរសើរមិនបានមែន ព្រោះយកមុខមាត់ជាតិ ទៅលក់ទាំងរស់ គ្មានអ្នកសប្បាយចិត្តជាមួយលោកឡើយ។
តារាចម្រៀង កា បញ្ញាសិទ្ធ មិនអាចទាក់ទងបានទេ ជុំវិញការបញ្ចេញមតិរិះគន់ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក រឿងចំឡងបទចម្រៀងពីបរទេស រួចយកមកសម្ដែង នៅលើឆាកតន្រ្តីនេះ ៕
*បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនាវីដេអូ ពីលោក បញ្ញាសិទ្ធ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង