ខាងក្រោមនេះ គឺជាតារាប្រុសថៃ ដែលផ្ដើមស្នេហាជាមួយតារាស្រីរួមអាជីព៖
លោក God Itthipat
លោក God Itthipat កំពុងសាងស្នេហាជាមួយ តារាស្រីរួមអាជីពកញ្ញា Richy Oranate ។ តារាប្រុសស្រីទាំងពីរនាក់នេះ បានស្រឡាញ់គ្នា ក្រោយសម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដភាគឆ្នាំ ២០២០ រឿង “Sorn Ngao Ruk” ។
លោក Kao Jirayu
ពួកគេ បានសម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដថតឡើងវិញឆ្នាំ ២០១៦ រឿង “O-Negative” ។ លោក Kao Jirayu និងកញ្ញា Vee Violette បានស្រឡាញ់គ្នារយៈពេលជាង ១ ឆ្នាំមកហើយ ។
លោក Jes Jespipat
តារាប្រុសស្រីទាំងពីររូបនេះ បានសម្ដែងជាគូស្នេហ៍នឹងគ្នា នៅក្នុងខ្សែភាពយន្ដភាគ ឆ្នាំ ២០១៩ រឿង “Talay Rissaya” ។ លោក Jes Jespipat និងកញ្ញា Vill Wannarot ស្រឡាញ់គ្នារយៈពេល ២ ឆ្នាំមកហើយ ។
លោក Ter Chantavit
លោក Ter Chantavit និងកញ្ញា Mai Davika ទើបតែប្រារព្ធខួប ៣ ឆ្នាំនៃស្នេហាររបស់ពួកគេ កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ។ ពួកគេទាំងពីរ បានសម្ដែងជាគូស្នេហ៍នឹងគ្នា នៅក្នុងខ្សែភាពយន្ដថតឡើងវិញឆ្នាំ ២០១៧ រឿង “Chai Mai Jing Ying Tae” ។
លោក Mark Prin
លោក Mark Prin និងកញ្ញា Kimmy Kimberley បានស្រឡាញ់គ្នារយៈពេល ៧ ឆ្នាំមកហើយ ។ អ្នកគាំទ្រជាច្រើន ចង់ឱ្យតារាប្រុសស្រីទាំងពីររូបនេះ ចូលរោងការឆាប់ៗ ។
លោក New Wongsakorn
លោក New Wongsakorn មានទំនាក់ទំនងស្នេហាជាមួយនឹងកញ្ញា Now Tisanart រយៈពេល ៨ ឆ្នាំមកហើយ ។ អ្នកទាំងពីរ បានសម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដឆ្នាំ ២០១៣ រឿង “Payak Payong” ។
លោក Nadech Kugimiya
លោក Nadech Kugimiya បានសារភាពថា លោកបានចាប់ផ្ដើមចែចង់ស្នេហា ជាមួយនឹងកញ្ញា Yaya Urassaya នៅពេលដែលលោកសម្ដែង នៅក្នុងខ្សែភាពយន្ដភាគឆ្នាំ ២០១១ រឿង “Game Rai Game Ruk” ។ ពួកគេស្រឡាញ់គ្នារយៈពេលជាង ៩ ឆ្នាំមកហើយ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate
នៅថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ រឿងមួយដែលអ្នកទាំងអស់គ្នាមិនគួររំលងនោះ គឺរឿង "ក្រុមស៊ើបអង្កេតកំពូលកូរ" វគ្គ៣ ដែលធានាថា.......
គ្រាន់តែអ្នកលឺថាបន្ទប់ជួល រឿងទី ១ ដែលអ្នកនឹកឃើញគឺតើនៅក្នុងបន្ទប់មួយនេះ ធ្លាប់មានរឿងមិនល្អអ្វីកើតឡើង ដែរឬទេ.......
ខាងក្រោមនេះ គឺជាតារាស្រីថៃ ៣ រូប ដែលគេដាក់រហស្សនាមឱ្យថា រាជនី........
ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថៃ ដែលនឹងចាក់បញ្ចាំង នៅចុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ........
អ្នកដឹកនាំដ៏ល្បីរបស់រឿង Monster Hunt នឹងនាំអ្នកទាំងអស់គ្នាមកទស្សនារឿងថ្មីបែបអភិនិហារ ផ្សងព្រេងលាយឡំជាមួយកំប្លែង ........