CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនជនសង្ស័យ កូនថៅកែចំការ បាញ់សម្លាប់ឪពុក និងចាប់រំលោភកូន យ៉ាងព្រៃផ្សៃ

បន្ទាយមានជ័យ៖  កម្លាំងនគរបាលស្រុកម៉ាឡៃ តាមប្រមាញ់ និងចាប់ខ្លួន ជនសង្ស័យ ដែលបាន
បាញ់សម្លាប់  ឪពុក និងចាប់រំលោភកូនស្រីរហូតបានម្រេច បានហើយនៅព្រឹកថ្ងៃទី២៦ ខែតុលា
ឆ្នាំ២០១៣នេះ នៅចំណុចព្រៃ រនាម ដូនសំ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។

ជនសង្ស័យដែលនៅជាក្តឹបមនុស្សនៅឡើយនោះ មានឈ្មោះ សន នី អាយុ ១៦ឆ្នាំ មានទីលំនៅ
ក្នុងភូមិអូរអំពិល  ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមរំលឹកថា កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣កន្លងទៅ ជនសង្ស័យ
ដែលជាកំពូល  ព្រៃផ្សៃ នៃមនុស្ស សន នី វ័យទើប ១៦ឆ្នាំ ជាកូនថៅកែចំការ ព្រោះតែចង់រួមរ័ក្ស
ជាមួយកូនក្រមុំអ្នកចាំចំការឲ្យ   ឪពុករបស់ខ្លួននោះ បានយកកាំភ្លើងបាញ់សម្លាប់ឪពុក ហើយបាន
ចាប់នាងរំលោភ តាមក្រោយរហូតបានសម្រេច   នៅចំណុចអូរថៅកែយំ ក្នុងភូមិអូរអំពិល ឃុំទួល
ពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក ឃុត ចាន់ហេង នាយសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនរង
គ្រោះជាឪពុក  ដែលត្រូវគេបាញ់សម្លាប់នោះ មានឈ្មោះ ណេត សល់ អាយុ ៤២ឆ្នាំ មានទីលំនៅភូមិ
ចំការចេក ឃុំរហាត់ ទឹក  ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នទៅស៊ីឈ្នួលដេកចាំស្រែ និង
ចំការឲ្យគេនៅស្រុកម៉ាឡៃ។

លោក សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ថា មុនកើត
ហេតុ នៃ  អំពើព្រៃផ្សៃ និងអសីលធម៌ជាទីបំផុតនៅក្នុងសង្គមខ្មែរនេះ ជនសង្ស័យ សន នី និងជនរង
គ្រោះណេត សល់ ពុំ ដែលមានទំនាស់ទាស់ទែងគ្នាទេ។ រឿងនេះអាចមកពីជនសង្ស័យមានអារម្មណ៍
ចង់ចាប់កូនក្រមុំគេរួមភេទ រួចក៏  បានយកកាំភ្លើងម៉ាកសេកាសេមួយដើម ទៅបាញ់សម្លាប់ជនរង
គ្រោះក្នុងអង្រឹងនៅស្រែចម្ងាយពីភូមិប្រមាណ ៣  គីឡូម៉ែត្រ រួចត្រឡប់មកដល់ផ្ទះ ក៏បានចាប់កូន
ក្រមុំរបស់ជនរងគ្រោះ តាមក្រោយរហូតបានសម្រេចជាច្រើនលើក ទើបរត់គេចខ្លួន ដោយបានយក
កាំភ្លើងច្នៃ២ដើម ទៅជាមួយបន្ថែមទៀត៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ