CamNews

ព័ត៌មានជាតិ 

ខឹងសុំលុយប្រពន្ធ ទិញស្រាផឹកបន្ថែម មិនបាន ទិញសាំង ចាក់ដុតប្រពន្ធ ទាំងរស់

កំពង់ចាម ៖ បុរសម្នាក់ ដោយសារខឹង សុំលុយពីប្រពន្ធ យកទៅទិញស្រាផឹក បន្ថែមមិនបាន
ក៏ទិញសាំងចាក់ទៅលើ ប្រពន្ធដុតទាំងរស់ ប៉ុន្ដែ ត្រូវស្ដ្រីជាប្រពន្ធ គ្រវៀសទាន់ ហើយធ្លាក់ទៅ
លើប្ដីវិញ បណ្ដាលឱ្យរលាកទាំងសង្ខាង កាលពីវេលា ម៉ោងជាង ៤រសៀល ថ្ងៃទី០៥ ខែកក្កដា
ឆ្នាំ ២០១៣ នេះ ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុស ខ្នុរ ស្រុកចំការលើ ខេត្ដកំពង់ចាម ។

សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា បុរសជាប្ដីឈ្មោះ យូ រ៉ា អាយុ ២៥ឆ្នាំ
និងស្ដ្រីជាប្រពន្ធដែលរងគ្រោះ ឈ្មោះ ឆេង ណែត អាយុ ២១ឆ្នាំ ។ក្រោយ កើតហេតុ ស្ដ្រីជា
ប្រពន្ធដែលរងរបួសរលាក លើដងខ្លួនធ្ងន់គួរសម ត្រូវបានបងប្អូនដឹក មកសង្គ្រោះនៅមន្ទីរ
ពេទ្យខេត្ដ រីឯប្ដីចិត្ដ ឃោរឃៅ សម្រាកព្យាបាលនៅក្នុងភូមិ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ