CamNews

ព័ត៌មានជាតិ 

ចាប់ក្មេងស្រី អាយុ១២ឆ្នាំបង្ខាំង ទុកក្នុងទ្រុងមួយ យប់ចោទថា លួចគោជល់៦កំប៉ុង

ភ្នំពេញៈ ក្មេងស្រីម្នាក់ អាយុ១២ឆ្នាំ ដែលជាក្មេងដើរ រើសអេតចាយ និងសំបកកំប៉ុង តាមរោង
ការ និងពិធីបុណ្យ ផ្សេង ប៉ុន្តែនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ក្មេងរងគ្រោះ បានទៅ
រើសសំបក កំប៉ុងនៅក្នុង ពិធីឡើង ផ្ទះថ្មីក្នុងបូរីពិភពថ្មី ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌ
ពោធិ៍ សែន ជ័យ ត្រូវបានសន្តិសុខ យាមកាបប្រចាំ ការនៅក្នុងបូរី នោះចាប់បង្ខាំង ចាក់សោ
ទុក នៅក្នុងបន្ទប់អស់ រយៈពេល១យប់ ដោយចោទ ប្រកាន់នាងថា បានលួចភេសជ្ជៈ គោជល់
ក្នុងពិធី៦កំប៉ុង លុះព្រឹកឡើង ទើបនគរបាល ប៉ុស្តិ៍ក្រាំងអង្ក្រង់ ដឹងទៅធ្វើអន្តរាគមន៍ យកចេញ
និងបានហៅក្រុមសន្តិសុខ ពាក់ព័ន្ធទាំងនោះ យកមកសាកសួរផងដែរ ។

នគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ នាង ចន្នី អាយុ១២ឆ្នាំ នៅជាមួយបងស្រី
បង្កើតក្នុងភូមិ សំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឪពុកឈ្មោះ នួន ឌុយ អាយុ៤០ឆ្នាំនិងម្ដាយ
ឈ្មោះ ឈិត សុធា អាយុ៤០ ឆ្នាំ តែបានលែងលះគ្នា ជាច្រើនឆ្នាំមកហើយ។

នគរបាលបានឲ្យដឹង ទៀតថា មុនពេលកើតហេតុក្មេង ស្រីរងគ្រោះបានដើររើស អេតចាយនៅ
ក្នុងពិធីឡើងផ្ទះថ្មី នៅក្នុងបូរីពិភពថ្មីក្នុងភូមិកើតហេតុ ហើយក៏ត្រូវសន្តិសុខ យាមកាបប្រចាំការ
នៅបូរីនោះ បានចាប់បង្ខាំងទុកក្នុងតូបលក់ដូរ ដែលមិនទាន់មានអីវ៉ាន់ ដោយចោទប្រកាន់នាង
ថា បានលួច ភេសជ្ជៈគោជល់ ក្នុងពិធីចំនួន៦កំប៉ុងដោយធ្វើការបង្ខាំង ទុកអស់រយៈពេល១យប់
លុះដល់ព្រឹកឡើង ទើបនគរបាលដឹងនឹង បានជួយជួយអន្តរា គមន៍យកនាងរងគ្រោះចេញមក
វិញ និងបានហៅក្រុមសន្តិសុខ ចំនួន៣នាក់ យកមកសាកសួរផងដែរ ។ នគរបាល បាន បន្ត
ទៀតថា ក្រុមគ្រួសារ ក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹង នឹងឲ្យចាត់ការ ទៅតាមផ្លូវច្បាប់៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ