CamNews

ព័ត៌មានជាតិ 

គ្រោះថ្នាក់ដ៏រន្ធត់ លើផ្លូវជាតិលេខ៤ រថយន្ត និងម៉ូតូជាច្រើនគ្រឿង បុកបន្តកន្ទុយគ្នាបង្ក ស្លាប់ និងរបួស

ភ្នំពេញ៖ មនុស្ស ៤នាក់បានស្លាប់ និង៥នាក់បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ ដោយ  រថយន្ត និងម៉ូតូជាច្រើនគ្រឿងបុកបន្តកន្ទុយគ្នា នៅលើកំណាត់ផ្លូវជាតិ៤ ស្ថិតក្នុងភូមិកន្ទោកខាងជើង សង្កាត់ កន្ទោក ខណ្ឌពោធិ៍សែន កាលពីម៉ោង ៦ និង៣០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញាឆ្នាំ ២០១៥ ។

មន្រ្តីនគរបាលចរាចរណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ ២គ្រឿងបានបុកគ្នា បន្ទាប់មក ក៏មានរថយន្ត កុងតឺន័រមួយគ្រឿងរបស់ក្រុមហ៊ុន TPIPL ពាក់ស្លាកលេខភ្នំពេញ 3C-2237 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿន លឿន ពេលដល់ចំណុចកើតហេតុ ក៏គេចពីម៉ូតូដែលបុកគ្នានោះ បានជ្រុលទៅបុករថយន្តម៉ាករ៉េហ្វ័រ ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខភ្នំពេញ 2H-8824 មួយគ្រឿងទៀត។ ពេលដែលរដ្ឋរថយន្តកុងតឺន័រ កំពុងបុកជាប់រថយន្តរ៉ែហ្វ័រ  នោះ ស្រាប់តែមានម៉ូតូសង់សេ១២៥មួយគ្រឿងទៀត បានទៅបុករថយន្តរថយន្តរ៉េហ្វ័របន្ថែមទៀត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលអ្នកដំណើរនៅក្នុងរថយន្តរ៉េហ្វរ ៤នាក់ បានស្លាប់បាត់បង់ជីវិត  ដោយ២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងពីរនាក់ទៀត បានស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។  ដោយឡែកមនុស្ស ៥នាក់ទៀត ដែលជិះម៉ូតូ បានរងរបួសធ្ងន់ស្រាល។

ទោះបីជាយ៉ាងណាសមត្ថកិច្ច មិនទាន់បញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះទាំងអ្នកស្លាប់ និងអ្នករងរបួសនៅ  ឡើយទេ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP