CamNews

ព័ត៌មានជាតិ 

ព្រះសង្ឃវត្ដដងទង រារាំងពលរដ្ឋ មួយ គ្រួសារ មិនឱ្យសែនផ្នូរ ដូនតា ប្រុងផ្ទុះអំពើ ហិង្សា

កណ្ដាល ៖ ព្រះសង្ឃនិងកូនសិស្សលោក ព្រមទាំងប្រជាពលរដ្ឋមួយចំនួន ជាពុទ្ធបរិស័ទ ចំណុះជើងវត្ដ ដងទង ស្ថិតនៅឃុំពង់ហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល ប្រដាប់ដោយដំបង និងពូថៅ ទៅរារាំងប្រជា ពលរដ្ឋ មួយគ្រួសារ មិនឱ្យសែនផ្នូរដូនតា (សែនឆេងម៉េង) នៅ ក្នុងបរិវេណវត្ដ រហូតចង់ផ្ទុះជាអំពើហិង្សា ទៀតផង ប៉ុន្ដែត្រូវ បានកម្លាំងនគរបាលមូល ដ្ឋានចុះទៅ ជួយអន្ដរាគមន៍និងទប់ស្កាត់ ទាន់ពេលវេលា។

អធិការនគរបាលស្រុកពញាឮ ខេត្ដកណ្ដាល លោកដួង តេង បានបញ្ជាក់ថា ហេតុការណ៍ ដែលប្រឈម មុខ ដាក់គ្នា រវាងព្រះសង្ឃនៅ ក្នុងវត្ដដងទងខាងលើនេះ ជាមួយប្រជាពល រដ្ឋ មួយគ្រួសារ បានកើតឡើង កាលពីវេលា ម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ រហូតធ្វើឱ្យកម្លាំងសមត្ថកិច្ចជា ច្រើននាក់ចុះទៅ ទប់ស្កាត់ និងជួយសម្រប សម្រួលឱ្យប្រជាពលរដ្ឋមួយគ្រួសារនោះ សែនផ្នូរដូនតា របស់ខ្លួនរហូតដល់ចប់ ។

លោកអធិការស្រុកពញាឮ បានបញ្ជាក់ ថា «នៅវេលាម៉ោងកើតហេតុ លោកសុខ គង់ អាយុ៦០ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិ ពាមជំនីក ឃុំកំពង់ហ្លួង បានយកសំណែន ទៅសែនម៉ុង នៅក្នុងទីធ្លាវត្ដ ពេលនោះព្រះ សង្ឃមិនឱ្យ សែន ក៏បង្កជាទំនាស់ពាក្យសំដី រហូតចង់ប្រើហិង្សាដាក់គ្នាប្រដាប់ដោយដំបង និងពូថៅទៀតផង ប៉ុន្ដែត្រូវបាន សមត្ថកិច្ច របស់យើងចុះទៅទប់ស្កាត់និងអន្ដរាគមន៍ ទាន់ពេលវេលា មិនឱ្យមានអំពើហិង្សានោះ ឡើយ» ។

លោកដួង តេង បានបញ្ជាក់ទៀតថា មូល ហេតុដែលនាំឱ្យព្រះសង្ឃរារាំង មិនឱ្យប្រជាពលរដ្ឋមួយ គ្រួសារខាងលើ សែនផ្នូរនៅក្នុង បរិវេណវត្ដយ៉ាងដូច្នេះ ពីព្រោះព្រះសង្ឃនិង ប្រជាពលរដ្ឋមួយគ្រួសារនោះ បានឈ្លោះ ដណ្ដើមដីគ្នា រហូតមានការប្ដឹងផ្ដល់ទៅតុលា ការទៀត ។

អធិការរូបនេះបានបន្ដថា ដោយមានការ ប្ដឹងផ្ដល់គ្នា តុលាការបានចេញដីការក្សាការ ពាររហូតចុះទៅអនុវត្ដ ចំនួនពីរលើក ប៉ុន្ដែ បានដកថយទាំងពីរលើកវិញ ពីព្រោះតែប្រជា ពលរដ្ឋមួយគ្រួសារ ដែលរស់នៅជាប់ របង វត្ដនោះ រារាំងនិងចង់ផ្ទុះអំពើហិង្សាដុត បំផ្លាញផ្ទះទៀត ។

បើតាមអធិការនគរបាលរូបនេះ ទំនងជា ព្រះសង្ឃខឹងនិងប្រជាពលរដ្ឋទាំងនោះហើយ ទើបរារាំងមិនឱ្យមក សែនផ្នូរ ដូនតារហូតចង់ផ្ទុះអំពើហិង្សាតែម្ដងទៅ ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថា ក្នុងព្រឹត្ដិការណ៍នោះ ព្រះសង្ឃ ដែលប្រដាប់ ដោយដំបងនិងពូថៅ បានមានសង្ឃដីកា ជេរធ្ងន់ៗទៅលើប្រជាពលរដ្ឋមួយគ្រួសារនោះ រហូតប្រើពាក្យ ពួកទមិឡ ឥតសាសនា នរក ប្រេត និងសែនដាច់អាចម៍ទៀតផង ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal