CamNews

ព័ត៌មានជាតិ 

រថយន្ត តាកូម៉ា បុកម៉ូតូវីវ៉ា របួសធ្ងន់ ពីរនាក់

ភ្នំពេញ៖ យុវជនពីរនាក់ រងរបួសធ្ងន់ធ្ងរ ក្នុងខណៈ ដែលពួកគេ ជិះម៉ូតូមួយគ្រឿង ម៉ាកស្លាក
លេខ ភ្នំពេញ 1AI-9329 ឌុបគ្នា ហើយត្រូវរថយន្តតាកូម៉ា មួយបាំងកន្លះ បើកបុកពេញទំហឹង
នៅចំណុច ផ្លូវលេខ ៤៣២ កែងផ្លូវលេខ ២៧១ ស្ថិតក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន
កាលពីវេលាម៉ោង ២៣និង ១០ នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ។

យោងតាមប្រភពពត៌មានពីសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល កើតហេតុ គេ
សង្កេតឃើញ រថយន្តតាកូម៉ា មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2N-6547 បើក
បរតាមបណ្តោយ ផ្លូវលេខ៤៣២ ក្នុងទិសដៅពីកើត ទៅលិច ដោយបានបើក ក្នុងល្បឿន យ៉ាង
លឿន លុះដល់ចំណុចផ្លូវកែង លេខ២៧១ ក៏មានយុវជនពីរនាក់ ជិះម៉ូតូ មួយគ្រឿងម៉ាកវីវ៉ា ឌុប
គ្នា ក្នុងទិសដៅត្បូងទៅជើង ក៏ត្រូវរថយន្តបុកចំពាក់កណ្តាលម៉ូតូ បណ្តាលឲ្យយុវជន ជាម្ចាស់ម៉ូតូ
ពីរនាក់ ត្រូវរងរបួសធ្ងន់ធ្ងរ ចំណែកម៉ូតូត្រូវរថយន្ត កិនពីលើអូស ជាច្រើនម៉ែត្រ រងការខូចខាត
យ៉ាងដំណំ ។

បន្ទាប់ពីកើតហេតុ យុវជនរងរបួសទាំងពីរនាក់ ត្រូវបានរថយន្ត សាមុយដឹកយក ទៅសង្គ្រោះនៅ
មន្ទីរពេទ្យ ចំណែកឯរថយន្តបង្កហេតុនិងម៉ូតូរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ច នគរបាលខណ្ឌចំការ
មន ចុះវាស់វែងដកហូត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ចំការមន ដើម្បីដោះ
ស្រាយតាមច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ