CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនជនជាតិចិន ២៦នាក់ ពាក់ព័ន្ធការជំរិត ទារប្រាក់តាមប្រព័ន្ធ អ៊ីនធើណេត

កំពង់ចាមៈ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានសហការ ជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ចាម
ដឹកនាំដោយ លោក រៀល សុភិន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ចាម បានបើកកិច្ចប្រតិបត្តិ
ការឆែកឆេរ និងឃាត់ខ្លួនជន ជាតិចិន២៦នាក់សង្ស័យពាក់ព័ន្ធការចាប់ជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីន
ធើណេតក្នុងភូមិគ្រឹះ ដ៏ស្កឹមស្កៃមួយកន្លែង ក្នុងភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តកំពង់ចាម នា
រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣នេះ។

បើតាមមន្ត្រីកងរាជអាវុធហត្ថនៅកន្លែងកើតហេតុ បានឲ្យមជ្ឈមណ្ឌលព៏ត៌មានដើមអម្ពិលដឹងថា កម្លាំង
សមត្ថកិច្ច កងរាជអាវុធហត្ថ បានចុះឡោមព័ទ្ធផ្ទះវីឡាមួយកន្លែងនោះ តាំងពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤
រហូតដល់ពេល រសៀល បានឃាត់ខ្លួនជនជាតិចិន ២៦នាក់ ស្រី ៦នាក់ និងរឹបអូសវត្ថុតាងបានមួយ
ចំនួនធំ យកទៅរក្សាទុកនៅ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿង
ទៅតាមនីតិវិធី។

លោក រៀល សុភិន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបានឲ្យដឹងដែរថា មកដល់ម៉ោង៨យប់ថ្ងៃដដែល
នេះ កម្លាំង សមត្ថកិច្ចនៅបន្តឆែកឆេរនៅឡើយ។

លោកបន្តថា ចំពោះជនជាតិចិនទាំង២៦នាក់ ដែលបានឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចបន្តសាកសួរនៅ
កន្លែងកើត ហេតុ ដើម្បីស្រាវជ្រាវបន្តទាក់ទិនទៅនិងបទល្មើសខាងលើ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ