CamNews

កំសាន្ត 

ស្រស់ស្អាតយ៉ាងនេះ មិនដឹងថាឆ្នាំនេះ សុគន្ធ និសា អាយុប៉ុន្មានហើយ?

ភ្នំពេញ៖ ប្រិយមិត្តក្មេងចាស់ ពិតជាបានស្គាល់រួចមកហើយនូវកំពូលតារាចម្រៀង ប្រចាំនៅផលិតកម្មរស្មីហង្សមាស គឺអ្នកនាង សុគន្ធ និសា ដែលជាតារាចម្រៀងមួយរូបទទួលបានការគាំទ្រខ្លាំង។  អ្នកនាងមានសម្លេងស្រទន់ ផ្អែម ជាងនេះទៅទៀតរូបសម្រស់អ្នកនាង ក៏នៅតែស្អាតក្មេងជាងវ័យផងដែរ។



ប្រិយមិត្តខ្លះនៅតែមិនទាន់ដឹងអាយុអ្នកនាងពិតនៅឡើយទេ។ ផ្អែកលើរូបថតអ្នកនាងដែលតែងតែផុសលើ ហ្វេសប៊ុករបស់ខ្លួន បានធ្វើឲ្យអ្នកគាំទ្រនាំគ្នាលាន់មាត់សរសើរថា អ្នកនាងពិតជាស្អាតខ្លាំងណាស់ ពិតជាធ្វើឲ្យពួកគេពិបាកនឹងទាយអាយុពិតរបស់នាងខ្លាំងណាស់ ហើយបើសិនជាមិនដឹងថ្ងៃខែឆ្នាំកំណើតពិតរបស់នាងទេនោះ អ្នកគាំទ្រប្រាកដជាគិតថា នាងទើបតែមានអាយុត្រឹម ២០ ក្រាស់ ឬជិត៣០ តែប៉ុណ្ណោះ។ ហើយអ្នកគាំទ្រ ពិតជាចង់ដឹងពីអាថ៌កំបាំងនៃការថែរក្សាសម្រស់របស់នាង ព្រោះថាឆ្នាំនេះ អាយុពិតរបស់អ្នកនាង សុគន្ធ និសា គឺ ៣៦ ឆ្នាំហើយ។



ដូច្នេះហើយ ប្រិយមិត្តអ្នកអានតោះសាកទាយអាយុរបស់ អ្នកនាង សុគន្ធ និសា ទាំងអស់គ្នាណាថាតើអ្នកនាង សុគន្ធ និសា មានអាយុប៉ុន្មានហើយបើមើលបានរូបភាព?





អត្ថបទ៖ ចំរើន