CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនយុវជនម្នាក់ ពីបទរំលោភក្មេងស្រី អាយុ១៦ឆ្នាំ បានសម្រេច ក្រោយពីលួងទៅមើលក្រុមតន្ដ្រី នាយពាក់មី

បាត់ដំបង៖ សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួនយុវជនម្នាក់ កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ តាមពាក្យបណ្តឹង របស់អាណាព្យាបាលជនរងគ្រោះ បន្ទាប់ពីជនសង្ស័យបានប្រព្រឹត្ត ចាប់រំលោភក្មេងស្រីអាយុ១៦ឆ្នាំ កាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី៨ ខែមីនា នៅចំណុចភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកកន្លងទៅ។

លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាល ស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ ជ្រី សុផៃ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ.ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មុខរបររត់ម៉ូតូឌុប ។ ចំណែកជនរងគ្រោះ មានអាយុ១៦ឆ្នាំ រស់នៅភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

លោក សារ៉េត វិសេដ្ឋ បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូ ទៅឌុបជនរងគ្រោះ ពីផ្ទះនៅភូមិខាងលើ ដើម្បីទៅមើលការប្រគំតន្រ្តីសម័យ នាយពែកមី មានចម្ងាយពីផ្ទះប្រហែល១០គីឡូម៉ែត្រ ក្នុងឱកាសបុណ្យសិទ្ធិនារីអន្តរជាតិ ពេលមកដល់កន្លែងស្ងាត់ ជនសង្ស័យបានលួងលោម រួចធ្វើសកម្មភាពរំលោភ រហូតបានសម្រេចម្តង រួចឌុបទៅផ្ទះវិញ។ លុះស្អែកឡើងអាណាព្យាបាល បានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភនាងបានសម្រេច ម្តងពិតប្រាកដមែន ដោយសារតែខ្លួនធ្លាប់ស្រឡាញ់គ្នាយូរមកហើយ ពេលមានឱកាសល្អ ក៏លួងលោមនាងរំលោភតែម្តង។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការខេត្ត នៅរសៀលថ្ងៃទី៩ ខែមីនា ដើម្បីចាត់ការបន្តតាមច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia batambong