CamNews

កំសាន្ត 

មកស្គាល់កំពូលតារាស្រីថៃ ដែលអាចសម្ដែងបានគ្រប់តួអង្គ.......

ខាងក្រោមនេះ គឺជាកំពូលតារាស្រីប្រចាំទូរទស្សន៍ Thai TV3 ប្រកបដោយភាពបត់បែន ដែលអាចសម្ដែងបានគ្រប់តួអង្គនៅក្នុងខ្សែភាពយន្ដ ៖

កញ្ញា Yaya Urassaya



តាមរយៈទេពកោសល្យដ៏ប៉ិនប្រសប់របស់នាង នាងផ្ដើមសម្ដែងជាតួឆ្នាស់ឆ្នើមដំបូង នៅក្នុងខ្សែភាពយន្ដឆ្នាំ ២០០៩ គឺរឿង “Baan Gaan Mayohm” ។ មិនតែប៉ុណ្ណោះ នាងធ្លាប់សម្ដែងជាតួអង្គកូនភ្លោះក្នុងរឿង “Klin Kasalong” ហើយសម្ដែងបានល្អខ្លាំងទៀតផង ។

កញ្ញា Kimmy Kimberley Anne Woltemas



នៅលើតារាងនេះផងដែរ កញ្ញា Kimmy Kimberley កំពុងសម្ដែងជាតួអង្គកូនភ្លោះ នៅក្នុងខ្សែភាពយន្ដផលិតឡើងវិញរឿង “Song Sanaeha” ។ ការសម្ដែងរបស់នាង មានភាពអស្ចារ្យខ្លាំង និងបង្ហាញឱ្យឃើញថា នាងអាចសម្ដែងបានគ្រប់តួអង្គ ។

កញ្ញា Bella Ranee



តារាស្រីរូបនេះសម្ដែងជាលើកដំបូងជាតួឆ្នាស់ឆ្នើម នៅក្នុងខ្សែភាពយន្ដ “Roy Marn” ជាមួយនឹងលោក Boy Pakorn និងកញ្ញា Margie Rasri ។ នៅក្នុងរឿង “Buppesunnivas” កញ្ញា Bella Ranee សម្ដែងជាតួអង្គពីរផ្សេងគ្នា ហើយគ្រប់ពេល នាងសម្ដែងបានល្អខ្លាំងណាស់ ។  បន្ទាប់មកទៀត គឺតួអង្គដ៏ពិបាក នៅក្នុងរឿង “Krong Karm” ដែលនាងសម្ដែងជាតួនាង “‘Reynu’” ។

អ្នកនាង Mew Nittha



ដែលនឹងក្លាយជាអ្នកម្ដាយឆាប់ៗខាងមុខនេះ អ្នកនាង Mew Nittha គឺជាតារាស្រីប្រកបដោយទេពកោសល្យសម្ដែងម្នាក់ទៀត ប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ ភាគច្រើន នាងសម្ដែងជាតួអង្គផ្អែមល្ហែម នៅក្នុងខ្សែភាពយន្ដ ។ ​ប៉ុន្ដែ នៅក្នុងខ្សែភាពយន្ដរឿង “Rak Nakara” នាងបានសម្ដែងជាតួអង្គឆ្នាស់ឆ្នើមជាមួយនឹងមិត្ដស្និទ្ធស្នាលរបស់នាង គឺកញ្ញា Taew Natapohn ។

កញ្ញា Kao Supassara



តារាស្រីវ័យ ២៦ ឆ្នាំរូបនេះ ពិតជាមានទេពកោសល្យសម្ដែងខ្លាំងណាស់ ។ នាងសម្ដែងឱ្យស្ថានីយ៍ទូរទស្សន៍ Thai TV3 នៅក្នុងខ្សែភាពយន្ដបែបសកម្មគឺរឿង “Kom Faek” មុនពេលសម្ដែងជាតួអង្គឆ្នាស់ឆ្នើម នៅក្នុងខ្សែភាពយន្ដរឿង “Bpee Kaew Nang Hong”។ បច្ចុបន្ន នាងកំពុងថតខ្សែភាពយន្ដភាគថ្មីរឿង “Rak Kaew” ហើយនៅក្នុងរឿងនេះ នាងសម្ដែងជាតួឯក ។ វាបង្ហាញឱ្យឃើញថា នាងអាចសម្ដែងបានគ្រប់តួអង្គ នៅក្នុងខ្សែភាពយន្ដ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates