(ភ្នំពេញ)៖ ជារឿងធម្មតាទេ សម្រាប់មនុស្សយើងម្នាក់ បើនិយាយចំណង់ចំណូលចិត្ត គឺមានផ្សេងៗពីគ្នា ដោយអ្នកខ្លះជ្រើសយក ការស្រលាញ់រវាងមនុស្សភេទផ្ទុយគ្នា ឯខ្លះទៀតជ្រើសយកការស្រលាញ់ មនុស្សភេទដូចគ្នា ។ ប៉ុន្តែបើក្រឡេកមើល តារាស្រីនាង តេង លក្ខិណា ឯណេះវិញ នាងបានធ្វើឲ្យបុរសជាច្រើន ខកចិត្តយ៉ាងខ្លាំង ដោយសារតែស្រីស្រស់ តេង លក្ខិណា យកសត្វសុនក(ឆ្កែ) មកធ្វើដៃគូឱបថើបជញ្ជក់មាត់ ដែលរូបភាពបែបនេះ ធ្វើឲ្យបុរសជាច្រើនធ្លាប់តាមស្រលាញ់នាង ច្រណែននឹងឆ្កែ ស្ទើរក្អួតឈាមនិយាយមិនចេញ។
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងស្រីប្រចាំ ផលិតកម្ម M កញ្ញា តេង លក្ខិណា ជារឿយៗ ត្រូវបានគេប្រទះឃើញនាង បង្ហោះរូបភាពដែលបានថត ជាមួយសត្វឆ្កែចិញ្ចឹម យ៉ាងស្និទ្ធស្នាល ជាមួយនឹងសម្លៀកបំពាក់ខ្លី ប្រកបដោយភាពសិចស៊ី ព្រមទាំងបានឱបថើបសត្វឆ្កែ២ឬ៣ក្បាល យ៉ាងស្និទ្ធស្នាល ដោយទឹកមុខញញឹមស្រស់ស្រាយ។
តាមរយៈរូបភាពទាំងនេះ គេគិតថានាង តេង លក្ខិណា ប្រហែលស្ថិតនៅក្នុងចំណោម តារាដ៏តិចតួចបំផុត ដែលនិយមចូលចិត្តស្រលាញ់ និងលេងជាមួយសត្វឆ្កែ ខណ:ដែលមានស្ត្រីជាច្រើនមិនចូលចិត្តនោះ។ ម្យ៉ាងទៀតរូបថតទាំងនេះ មុខជាធ្វើឲ្យបុរសដែលសុំស្នេហ៍នាង មិនបានសម្រេចមួយចំនួន គិតក្នុងចិត្តលួចច្រណែនថា សត្វឆ្កែទាំងនេះ ពិតជាសំណាងជាងខ្លួនម្ល៉េះ។ ដូច្នេះហើយបុរស ដែលធ្លាប់សុំស្នេហ៍ តេង លក្ខិណា សូមកុំអន់ចិត្តអី ធ្វើម៉េចខ្លួនមិនមានសំណាងដូចសុខនដ៏ស្អាត ដែលស្ថិតនៅក្នុងរង្វង់ដៃ និងទ្រូងដ៏សិចស៊ី របស់តារាចម្រៀងស្រីរូបនេះ?
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី