CamNews

ព័ត៌មានជាតិ 

កម្ពុជាថ្កោល ទោសការ បាញ់ប្រហារ យ៉ាងព្រៃផ្សៃ ទៅលើទីស្នាក់ ការទស្សនាវដ្តីបារាំង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារ រំលែកទុក្ខ ជូនប្រទេសបារាំង និងសូមថ្កោល ទោសយ៉ាងខ្លាំងបំផុត ចំពោះអំពើ ភេរវកម្មដ៏ព្រៃ ផ្សៃទៅលើ ទីស្នាក់ការ ទស្សនាវដ្តីបារាំង «Charlie Hebdo» ដែលបានធ្វើ ឲ្យអ្នកកាសែត និងប៉ូលីស ១២នាក់ បានស្លាប់បាត់បង់ ជីវិត។

លិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅ លោក Manuel Valls នាយករដ្ឋមន្រ្តី សាធារណ រដ្ឋបារាំង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅព្រឹកថ្ងៃទី៩ មករា នេះ បានឲ្យដឹងថា «ខ្ញុំមានក្តីរន្ធត់ឥតឧបមា ដោយបានទទួលព័ត៌មាន ពីការវាយប្រហាររបស់ក្រុមភេរវករទៅលើ ទីស្នាក់ការទស្សនា វដ្តីបារាំង «Charlie Hebdo» ដែលធ្វើឲ្យប្រជាពលរដ្ឋ ស្លូតត្រង់ បាត់បង់ជីវិត និងរងរបួសជា ច្រើននាក់ និងបណ្តាល ឲ្យប្រជាជនបារាំង មានការតក់ ស្លុតយ៉ាងខ្លាំង កាលពីថ្ងៃទី៧ មករា ឆ្នាំ២០១៥»។

លិខិតរបស់ សម្តេចបានឲ្យដឹងទៀតថា «កម្ពុជាសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើភេរ វកម្មដ៏ព្រៃផ្សៃនេះ ។ ទង្វើដ៏ឃោឃៅរបស់ជនជ្រុលនិយមនេះ វាក៏ជាការវាយប្រហារ ផងដែរប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងសេរីភាពអ្នកកាសែត»។

សម្តេនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ដល់ជនរងគ្រោះ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ជីវិតជនស្លូតត្រង់ ក្នុងអំពើហិង្សាគួរឲ្យស្អប់ខ្ពើមនេះ»។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែមករា បានឲ្យដឹងថា ជនសង្ស័យពីរ នាក់ដែលជាអ្នកវាយប្រហារ ទៅលើទីស្នាក់ការ កាសែត និង ទស្សនាវដ្តី Charlie Hebdo ក្នុងទីក្រុងប៉ារីស ត្រូវបានរក ឃើញទីតាំងដែលជា ជម្រករបស់ពួកគេហើយ គឺស្ថិតនៅតំបន់ Villers-Cotterets ភាគខាង ជើងប្រទេសបារាំង។ ពួកគេទាំងនោះ ធ្លាប់បាន លាក់ខ្លួននៅ ក្នុងផ្ទះមួយនៃភូមិ Crepy-en-Valois ដែលមានចម្ងាយ៦០ គីឡូម៉ែត្រភាគ ឦសានទីក្រុងប៉ារី។ ជនសង្ស័យទាំងពីររូប ត្រូវបានកំណត់ អត្តសញ្ញាណគឺឈ្មោះថា Cherif Kouachi អាយុ ៣២ឆ្នាំ និង បងប្រុសរបស់ ខ្លួនវ័យ ៣៤ឆ្នាំ នឹងត្រូវជាប់គុក ១៨ឆ្នាំ ពីបទបង្កអំពើភេរវកម្ម៕

ដោយឡែកជនសង្ស័យវ័យក្មេងម្នាក់ បានចូលសារភាព និងប្រគល់ខ្លួនឲ្យប៉ូលីសផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP