CamNews

ព័ត៌មានជាតិ 

យោធា ពាក់ស័ក្តិ៤ នៅកងទ័ព ជើងគោក នាំកូនប្រុសពីរនាក់ វាយរថយន្ត របស់អង្គភាព ង-៧០

ភ្នំពេញ៖ មន្រ្តីយោធា ពាក់ស័ក្តិ៤ នៅកងទ័ព ជើងគោក និងកូនប្រុសពីរនាក់ របស់ខ្លួន រងការ
ចោទថា បានទៅ វាយរថយន្ត របស់អង្គភាព កងពលតូច ង៧០ បណ្តាលឲ្យ រងការខូចខាត
ដោយមិនដឹងថា មកពីមូលហេតុអ្វីនោះទេ។

ករណីបង្កអំពើហិង្សា ទៅលើរថយន្ត របស់អង្គភាព ង៧០ ខាងលើនេះ បានកើតឡើង កាលពី
វេលាម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅផ្ទះលេខ២៩ ផ្លូវ៥៥៣ សង្កាត់
បឹងកក់់ទី២ ខណ្ឌទួលគោក រួចហើយមន្រ្តី យោធារូបនេះ និងកូនប្រុសរបស់ខ្លួន បានគេចវេសមិន
ទទួលខុសត្រូវ ខណៈជនរងគ្រោះ ដែលជាម្ចាស់រថយន្ត បានដាក់ពាក្យបណ្តឹង ទៅកាន់សមត្ថកិច្ច
រួចហើយ។

សេចក្តីរាយការណ៍ពី សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនបង្ក ដែលជាមន្រ្តីយោធា នៅកងទ័ព
ជើងគោក ខាងលើនេះ មានឈ្មោះ មី គឹមឈួន ជាមន្រ្តីយោធា ពាក់ស័ក្តិ៤ និងកូនប្រុសចំនួន ២
នាក់ផ្សេងទៀត រួមមាន ទីមួយ ឈ្មោះ ហំ ផាន់ណារ៉ុង និងឈ្មោះ ហំ ចាន់ធី។

សមត្ថកិច្ច មូលដ្ឋាន បានបន្តទៀតថា មុនពេលកើតហេតុ ខណៈរថយន្ត របស់អង្គភាពង៧០ ពាក់
ស្លាកលេខ រដ្ឋ02-2-0152 នៅក្នុងផ្ទះ ស្រាប់តែនៅ វេលាម៉ោង កើតហេតុ ជនបង្ករូបនេះ និងកូន
ប្រុស ចំនួន២ទៀត បានចូលមកវាយ រថយន្តខាងលើនេះ បណ្តាលឲ្យ រងការខូចខាត ដោយមិន
ទាន់ដឹងពីមូលហេតុ នោះឡើយទេ។ ក្រោយកើតហេតុ ជនរងគ្រោះដែលជាម្ចាស់រថយន្ត បានដាក់
ពាក្យបណ្តឹង ទៅសមត្ថកិច្ចមូលដ្ឋាន។

យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅ រសៀលថ្ងៃទិ២៣ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ
មិនទាន់អាចសុំ ការបកស្រាយពីភាគី មន្រ្តីយោធា នេះឡើយទេ ។ ប៉ុន្តែ ភាគីជនរងគ្រោះ បានសូម
ទទូចឲ្យ សមត្ថកិច្ច មានវិធានការ ចាត់ការចំពោះរឿង នេះមិនត្រូវឲ្យជននេះ អាងជាមន្រ្តីយោធា
ហើយមកធ្វើ សកម្មភាពនេះឡើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ