CamNews

ព័ត៌មានជាតិ 

សូមប្រុងប្រយ័ត្ន!! សេចក្តីជូនដំណឹងបន្ថែម ស្តីពី ឥទ្ធិពលរបស់ព្យុះទី ២៧

ភ្នំពេញ ៖ សេចក្តីជូនដំណឹងបន្ថែម ស្តីពី ឥទ្ធិពលរបស់ព្យុះទី ២៧ ឈ្មោះ តឹម ប៊ិន (TEMBIN) មកលើព្រះរាជាណាចក្រកម្ពុជា ៖
- ព្យុះ តឹមប៊ិន នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឱ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងភ្លៀងខ្លាំងនៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ព្រមទាំងធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ។
- សូមអ្នកធ្វើដំណើរតាមសមុទ្រ ពិសេសចំពោះបងប្អូនប្រជានេសាទ គួរផ្អាកសកម្មភាព ចាប់ពីល្ងាចថ្ងៃទី ២៥ ខែធ្នូ រហូតដល់ស្ថានភាពអាកាសធាតុ បានល្អប្រសើរឡើងវិញ ៕



Tags: Local news Social news