CamNews

តារា 

សួង សុវណ្ណារ៉ា ជះលុយខ្ទង់ម៉ឺនដុល្លារ ធ្វើខួបកំណើត និងបើកសម្ពោធផលិតផល ថែរក្សាសម្ផស្ស

(ភ្នំពេញ)៖ ផលិតករទូរទស្សន៍ល្បីឈ្មោះ គឺលោក សួង សុវណ្ណារ៉ា កាលពីយប់ថ្ងៃទី២៨ ខែសីហាម្សិលមិញនេះ បានរៀបចំកម្មវិធីជប់លៀងខួបកំណើត គម្រប់២៥ឆ្នាំ របស់ខ្លួនរួមជាមួយការបើកសម្ពោធផលិតផល ថែរក្សាសម្ផស្សថ្មី​ ដែលមានឈ្មោះថា Dr TIARA ដែលមានវត្តមាន អ្នកសិល្បៈប្រុសស្រីល្បីឈ្មោះ ប្រមាណជាង១០០នាក់ចូលរួម។

ផលិតករវ័យក្មេង រូបសង្ហាររាងខ្ពស់ស្រឡះ លោក សួង សុវណ្ណារ៉ា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលលោករៀបចំពិធីជប់លៀង ខួបកំណើតធំដុំ ដែលមានវត្តមានអ្នកសិល្បៈ ចូលរួមដោយលើកទី២នេះ គឺលោកអញ្ជើញវត្តមានអ្នកសិល្បៈ ប្រមាណ១៥០នាក់ ដែលលោកបានម៉ៅក្លឹបទាំងមូល ដើម្បីទទួលភ្ញៀវ ហើយសម្រាប់ការចំណាយវិញ គឺអស់ប្រមាណ១ម៉ឺនដុល្លារ។ ហើយគោលបំណង ដែលលោករៀបចំកម្មវិធីជប់លៀងធំបែបនេះ គឺចង់ផ្តោតសំខាន់លើការបើកសម្ពោធ ផលិតផលថ្មី ដែលមានឈ្មោះថា Dr TIARA ដែលជាផលិតផលថែរក្សា សម្រស់ដ៏ល្អសម្រាប់សុភាពបុរស​ និងសុភាពនារី ។

នៅក្នុងពិធីជប់លៀងខួបកំណើតរបស់ លោក សួង សុវណ្ណារ៉ា កាលពីយប់មិញនេះ គេសង្កេតឃើញមានវត្តមាន តារាប្រុសស្រីល្បីឈ្មោះជាច្រើនដួង ដែលមានដូចជា កញ្ញា ញឹម ចាន់ ថន, កញ្ញា ពៅ លីដា, លោក ពៅ ពិសិដ្ឋ, កញ្ញា វីជេ អាណូ, អ្នកនាង ទូច ស្រីល័ក្ខ, លោក ចន អេឡិច ដាហ្វី, លោក ណាខុន, លោក ចន ច័ន្ទដារ៉ា, កញ្ញា ណូម័រ,កញ្ញា គង់ ចាន់រដ្ឋា, កញ្ញា គៀត សុវណ្ណឡាង រួមជាមួយតារាប្រុសស្រីជាច្រើនដួងទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង