CamNews

ព័ត៌មានជាតិ 

លួចទូរស័ព្ទ អ្នករត់ម៉ូតូកង់៣ មិនសម្រេច ត្រូវគេចាប់ វាយទ្រោមខ្លួន

ភ្នំពេញៈ ចោរលួច ស្ទើភ្លើងម្នាក់ ត្រូវបាន អ្នករត់ម៉ូតូកង់៣ រួមជាមួយប្រជាពលរដ្ឋ ផ្សេងទៀត
ព្រួតវាយ យ៉ាងចាស់ដៃ ទាំងយប់ កាលពីវេលាម៉ោង ១២និង៥០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ
២០១៣ បន្ទាប់ពីរូបគេ ចូលលួច ទូរស័ព្ទដៃអ្នករត់ម៉ូតូកង់៣ម្នាក់ ដែលកំពុងដេកលក់ នៅចំណុច
ផ្លូវលេខ៥១ កែងផ្លូវលេខ ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយត្រូវម្ចាស់គេភ្ញាក់ទាន់ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឱ្យដឹងថា ចោរដាច់យ៉ៃ ដែលប្រជាពលរដ្ឋចាប់ ប្រគល់
ឱ្យ សមត្ថកិច្ចនេះ មានឈ្មោះ ស្រី បញ្ញា ភេទប្រុស អាយុ២៩ ឆ្នាំ មានមុខរបរ និងកន្លែងស្នាក់នៅ
មិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ឈ្មោះ ប៉ាត គឹមអ៊ី អាយុ១៨ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី មាន ស្រុក
កំណើត នៅស្រុកចំការលើ ខេត្តកំពង់ចាម ។

ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ដែលជាអ្នករត់
កង់បី បានដេកលក់ នៅលើម៉ូតូរបស់ខ្លួននៅចំណុចផ្លូវកែងខាងលើ ហើយឈ្មោះ ស្រី បញ្ញា ជាចោរ
ក៏បាន ទៅក្បែរនោះរួច ធ្វើសកម្មភាពលូកហោប៉ាវ លួចទូរស័ព្ទ ។ តែភ្លាមៗនោះ ម្ចាស់ម៉ូតូ បានភ្ញាក់
ដឹងខ្លួន និងស្រែកឡើងថា “ចោរៗ”  បណ្តាលឱ្យអ្នករត់ម៉ូតូឌុប ជាមួយ ប្រជាពលរដ្ឋនៅក្បែរនោះព្រួត
គ្នាចាប់ និងវាយរហូត ទ្រោមខ្លួនតែម្តង ។ លុះបន្តិចក្រោយមក ក៏មានសមត្ថកិច្ច ទៅដល់កន្លែងកើត
ហេតុ ត្រួតពិនិត្យ រួចនាំយកជនសង្ស័យ ទៅសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ