CamNews

តារា 

Backstreet Boys ប្រគុំតន្រី្តនៅប្រទេសវៀតណាម


Nick Carterគឺជាសមាជិករបស់ក្រុមតារាចំរៀង Backstreet Boys តារាចំរៀងមួយរូបនេះ
ត្រូវបាន ទទួលការស្វាគមន៏យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគំាទ្រនៅឯ ព្រលានយន្តហោះ
ប្រទេសវៀតណាម។

ក្រុម Backstreet Boys គឺជាក្រុមតារាចំរៀងមួយក្រុមដែលមានឈ្មោះ បោះសំលេងយ៉ាង
ខ្លាំងជា ពិសេសនៅក្នុងស្រទាប់យុវវ័យ។ កាលពីឆ្នាំ 1997 ក្រុម Backstreet Boysនេះធ្លាប់
បានទទួល ការគំាទ្រយ៉ាងកក់ក្តៅពីសំណាក់ទស្សនិកជននៅក្នុងប្រទេសវៀតណាម ។
នៅពេលនេះពូកគេបានមកសំដែង Concert នៅប្រទេសវៀតណាមម្តងទៀតដោយធើ្វនៅ
ពីរលើក លើកទី1 គឺធើ្វនៅថែ្ងព្រហស្បតិ៏ នៅទីក្រុងហូជីមិញ និងលើកទី2 ធើ្វនៅថៃ្ងសៅរ៍
នាទីក្រុងហាណូយ។

តាមការប៉ាន់ស្មានរបស់ Water Buffalo Production (WBP) បាននិយាយថា ការប្រគុំតន្រី្ត
នេះនឹងត្រូវលក់សំបុត្របានចំនួន 55,000 សំបុត្រ ដោយសំបុត្រមួយតំលៃ 500,000 ដុង គឺ
ប្រមាណជា 25 ដុល្លាសហរដ្ឋអាមេរិច ។


http://www.youtube.com/watch?v=8o-i1exXUO0
http://www.youtube.com/watch?v=0dx-hOveXGs

Tags: