ក្នុងបុព្វហេតុដើម្បីអោយមនុស្សជាតិទូទៅមកចាប់អារម្មណ៍ជួយថែរក្សាធនធានធម្មជាតិ
តារាដ៏ស្រស់ស្អាតរបស់វៀតណាមឈ្មោះ Ngoc Quyen បានសំរេចចិត្តថតអាក្រាតកាយ
កណ្តាលធម្មជាតិ នៅឯតំបន់ខ្ពង់រាប Moc Chau ក្នុងខេត្ត Son La ភាគខាងជើងប្រទេស ។
តារារូបនេះបានអោយដឹងថា ការដែលនាងមានគំនិតថតអាក្រាតកាយនេះ គឺដោយសារ
តែនាងឃើញមានតារាអាស៊ីល្បីៗជាច្រើនបានបង្កើតគំនិតនេះឡើងក្នុងគោលបំណង
អោយសាធារណៈជន ងាកមកចាប់អារម្មណ៍ចំពោះធម្មជាតិជុំវិញដែលកំពុងតែ ទទួលការ
បំផ្លាញយ៉ាងធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ អោយពួកគេចូលរួមជួយថែរក្សា និងឈប់បំផ្លាញ
តទៅទៀត ។
ដោយឡែកតារា Ngoc Quyen បានជ្រើសរើសទីតាំងមួយដែលមានទឹកជ្រោះកំពុងហូរ
អមដោយទេសភាពដ៏ស្រស់បំព្រង និងជាទីរមនា ។ Ngoc Quyen មានសង្ឃឹមថាតាម
រយៈរូបភាពរបស់នាងនិងធ្វើអោយនាងកាន់តែល្បីមួយកំរិថែមទៀត ជាពិសេស ទទួល
បានចំណាប់អារម្មណ៍ពីសាធារណៈជនក្នុងការចូលរួមចំនែកថែរក្សាធម្មជាតិ ។