CamNews

ព័ត៌មានជាតិ 

ឪពុកតិរិច្ឆាន ចាប់រំលោភ កូនស្រីបង្កើត រហូតសម្រេច រាប់ដង

កំពត ៖ កម្លាំងការិយាល័យ កណ្តាល នគរបាល ព្រហ្មទណ្ឌខេត្ត ចុះឃាត់ខ្លួន បានជនសង្ស័យជាឪពុក រំលោភកូនស្រីបង្កើតខ្លួនឯង នៅវេលា ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ចំណុចភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។

មន្ត្រីនគរបាល នៃការិយាល័យកណ្តាល ព្រហ្មទណ្ឌខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ជនសង្ស័យឈ្មោះអ៊ុក សំណាង ហៅឪអាប៉ោក ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កសិករ ។ រីឯជនរង គ្រោះជាកូនស្រីបង្កើត ឈ្មោះអ.ស.ផ អាយុ១៣ឆ្នាំ សុទ្ធតែមានទីលំនៅក្នុងភូមិ ឃុំកើតហេតុ ខាងលើ។

មន្ត្រីនគរបាលដដែល បន្តថា ជនរងគ្រោះ កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ម្សិលមិញ បានដាច់ចិត្តឡើងមកប្តឹងឪពុកបង្កើតខ្លួនឯង ពីករណីចាប់រំលោភ ទៅលើខ្លួន រហូតសម្រេចបានចំនួន ០៣ដង នៅថ្ងៃទី១៩ ខែកក្កដា ០១លើក,ថ្ងៃទី២២ ខែកក្កដា ០១លើក និងថ្ងៃទី២៣ មួយលើក ចំណុចចម្ងាយពីផ្ទះប្រមាណ១០០ម៉ែត្រ ក្នុងខណៈជនសង្ស័យជាឪពុក បបួលកូនស្រីជាជនរងគ្រោះ ចេញទៅដាក់អន្ទាក់សត្វសំពោច។ ក្នុងមួយលើកៗក្រោយពីជន

សង្ស័យជាឪពុក រំលោភបានសម្រេចរួចហើយ គឺជនរងគ្រោះ បានមកប្រាប់ម្តាយបង្កើត ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យផងដែរ ប៉ុន្តែម្តាយហាក់ដូចធ្វើជាមិនដឹងមិនព្ញុ ដូច្នេះហើយទើបធ្វើឲ្យជនរង គ្រោះជាអនីតិជន សម្រេចឡើងមកប្តឹង នៅទីស្នាក់ការអង្គការ លីកាដូខេត្តកំពត ហើយអង្គការ មួយ នេះ ក៏បញ្ជូនបន្តមកឲ្យស្ថាប័នមានសមត្ថកិច្ច នគរបាលជំនាញខេត្តបន្តទៀត។

តាមចម្លើយសារភាព របស់ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ច ថា ខ្លួនគេមិនបានប្រព្រឹត្តសកម្មភាព រំលោភទៅលើកូនបង្កើតខ្លួនឯងនោះទេ គឺគ្រាន់តែបបួលកូនចេញទៅដាក់អន្ទាក់សត្វ គ្រាន់បានជាគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាឆ្លើយដោះសារយ៉ាងណាក៏ដោយ ក៏កម្លាំងនគរបាលជំនាញនៃការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្ត បាននិងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ហើយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kamport