ស្វាយរៀង ៖ បុរសជនជាតិវៀតណាម ដែលជាអ្នកចាំចំការម្នាក់ ត្រូវនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនកាលពី វេលាម៉ោង៧និង១០នាទីយប់ ថ្ងៃដដែល បន្ទាប់ពីរូបគេ បានចាប់រំលោភនារីខ្មែរ បានសម្រេច កាលពីនៅវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ នៅចំណុចត្រពាំងអង្គព្រះ ក្បែរបង្គោលព្រំដែនលេខ១៥៩ ស្ថិតក្នុងភូមិ អូតាមោ ឃុំ មនោរម្យ ស្រុកស្វាយទាប ។
សមត្ថកិច្ចបបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ឡាំ វ៉ាន់ទី អាយុ៣៨ឆ្នាំ រស់នៅភូមិភឿកឡុង ឃុំឡុងភឿក ស្រុកបេនកូវ ខេត្តតៃនិញ បច្ចុប្បន្នមកធ្វើកម្មករ យាមចំការអំពៅ ។
មន្រ្តីនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ យ ជ អាយុ ២១ ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិ ឃុំខាងលើ បានឆ្លើយប្រាប់សមត្ថកិច្ចថា នៅម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ខ្លួនបានជិះម៉ូតូ ទៅជិតកន្លែងកើតហេតុ បំណងដូរកូនឲ្យមករៀនវិញ (កូនទៅឃ្វាលគោ) ពេលដើរចេញពីម៉ូតូ បានបន្តិចស្រាប់តែ ជនសង្ស័យឈ្មោះ ឡាំ វ៉ាន់ទី មុខរបរកម្មករចាំចំការអំពៅ ជនជាតិវៀតណាម បានស្ទុះមកអោបពីក្រោយ និងច្របាច់សុដន បន្ទាប់មកបានចាប់បី នាងទៅមាត់ត្រពាំង ហើយធ្វើសកម្មភាពចាប់ រំលោភរហូតបានសម្រេចតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ធ្វើការឃាត់ខ្លួននៅប៉ុស្តិ៍នគរបាល និងកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល