CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ត្រកាល មានពណ៌បៃតង ខៀវស្រងាត់ ភ្នំសន្ទុក

ភ្នំសន្ទុក ជាតំបន់ទេសចរណ៍មួយ ធម្មជាតិ និង វប្បធម៌ មួយដ៏ស្រស់ត្រកាល ស្ថិតនៅក្នុង
ភូមិកកោះ ឃុំកកោះ   ស្រុកសន្ទុក  ខេត្តកំពង់ធំ  មានចំងាយ  ១៧គីឡូម៉ែត្រ  ពីទីរួមខេត្ត
តាមបណ្តោយ ផ្លូវជាតិលេខ៦។

នៅពេលមានពិធីបុណ្យផ្សេងៗ និង ថ្ងៃឈប់សំរាកនានា   ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ
និង ប្រជាពលរដ្ឋ   រស់នៅក្នុងតំបន់   តែងតែនាំគ្នា    ទៅដើរកំសាន្តនៅទីនោះ។ ដើម្បីធ្វើ
ដំណើរទៅកាន់ភ្នំសន្ទុក យើងត្រូវធ្វើដំណើរ​ចុះ ពីថ្នល់ជាតិ តាមក្លោងទ្វារហូតដល់ ជើងភ្នំ
ដោយមានទេសភាពស្រស់បំព្រង អមតាមដងផ្លូវ ។

ភ្នំសន្ទុក  មានកាំជណ្តើរសរុប ៨០៩​ មានបង្កាន់ដៃ  អមតាមផ្លូវ   ពេលឡើងដល់កំពូលភ្នំ
យើង  នឹងជួបព្រះវិហារ១  នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតា ថ្មអណ្តែត ដែលអាច
មើលឃើញ   ទេសភាពយ៉ាងស្អាតនៅជុំវិញ  ពីលើកំពូលភ្នំ មាន  វាលស្រែ និង  ព្រៃឈើ
ពណ៌បៃតង លំនៅស្ថានប្រជាជន ទឹកទន្លេ ស្ទឹង បឹង បួរ ផ្ទៃមេឃខៀវស្រងាត់  រួមជាមួយ
ខ្យល់អាកាស ដ៏ត្រជាក់បរិសុទ្ធពីធម្មជាតិ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ


Tags: Travel Phnom Son Thork Resort Kam Pong Thom Cambodia