CamNews

ព័ត៌មានជាតិ 

ម្នាក់​របួស​ធ្ងន់ និង​​៣ទៅ៤នាក់​ទៀត​រត់បាត​ជើង​សព្រៀត ខណៈ​ចូល​ពិនិត្យ​ម៉ូតូ

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ និងគ្នា ៣នាក់ទៀត រត់ចែកផ្លូវគ្នាទាំងព្រលឹងចុងសក់ ខណៈពួកគេជិះរថយន្ត ២គ្រឿង មកឈប់នៅចំណុចមុខទីតាំងកើតហេតុ ហើយនាំគ្នាចូលទៅពិនិត្យម៉ូតូមួយគ្រឿង ដែលទុកនៅក្នុងទីធ្លារបងផ្ទះកើតហេតុ ហើយត្រូវបានម្ចាស់ផ្ទះ ឈ្មោះ ម៉ាត ប៉ាតទ្រី អាយុ ៣៣ឆ្នាំ ម្ចាស់ម៉ូតូសេ​125 សេរី2014 ពាក់ស្លាកលេខ ភ្នំពេញ1C-L7051 មិនអនុញ្ញាតត្រួតពិនិត្យព្រម ទាំងចោទប្រកាន់ស្រែកថា ចោរៗ ប៉ុនប៉ងប្លន់ម៉ូតូរួច ក៏ផ្ទុះអំពើហិង្សាកើតឡើង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និងមនុស្ស ៣នាក់ រត់ចែកផ្លូវគ្នាទាំងព្រឹងចុងសក់ ដោយសារក្រុមខ្មែរឥស្លាមមួយភូមិព្រួតគ្នាវាយ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៩៖៤៥នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ផ្ទះលេខ350 ផ្លូវទន្លេមេគង្គ ក្រុម7 ភូមិ2 សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ ងួន ភារម្យ អាយុ ៣២ឆ្នាំ រួមដំណើរជាមួយប្រពន្ធឈ្មោះ លី ជីវ័ន្ត អាយុ២៨ឆ្នាំ មុខរបរលក់ដូរ និងមានទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ធ្វើមធ្យោបាយដោយជិះរថយន្តម៉ាកកាមរីឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H-8205 និង គ្នាគាត់ ២នាក់ទៀត ទី១ ឈ្មោះ ចេង សុភី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិបាក់ខែង សង្កាត់បាក់ខែងជាម្ចាស់ រថយន្តម៉ាកកាមរីឆ្លាមពណ៌ស្ករ ពាក់ភ្នំពេញ 2V-9158 និងទី២ ឈ្មោះ ចេង សាមឌី ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរលក់ដូរស្នាក់នៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ជាម្ចាស់ម៉ូតូម៉ាកសេ125 ពណ៌ខ្មៅ សេរី2014 ពាក់ស្លាកលេខ ភ្នំពេញ 1CF-7470 ត្រូវបានចោរលួចយកទៅបាត់ កាល​ពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង ១៥៖៣០នាទី នៅផ្លូវលំចំណុចក្រោយសហគ្រាសផលិតឱសថ ស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្ត ២គ្រឿង ជិះគ្នា ៤នាក់ ជិះ មកឈប់នៅមុខផ្ទះកើតហេតុខាងលើ ហើយក៏នាំគ្នាចុះពីលើរថយន្តដើរចូលទៅក្បែរ ម៉ូតូសេ125 ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-7051 សុំពិនិត្យលេខម៉ាស៊ីន ព្រោះពួកគាត់សង្ស័យដូចម៉ូតូរបស់គាត់បាត់ កាល​ពីល្ងាចថ្ងៃទី២២ ខែមិថុនានោះ ហើយម្ចាស់ម៉ូតូនោះឮដូច្នោះ គាត់យល់ថា គេចោទគាត់លួចគេ ក៏ផ្ទុះកំហឹងទៅលើអ្នកទាំងនោះ ហើយថាពួកទាំងនោះចង់ប្រើល្បិចស៊ីម៉ូតូគាត់ ហើយស្រែកចោរៗធ្វើឲ្យបងប្អូនខ្មែរឥស្លាមនាំគ្នាមួយភូមិ ព្រួតវាយបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និង ៣នាក់ទៀតរត់ចោល រថយន្តធ្វើឲ្យភ្ញាក់​ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ រួចក៏នាំយករថយន្តទាំង ២គ្រឿង និងមនុស្សពាក់ព័ន្ធក្នុងហេតុការណ៍នេះ ទៅដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារតែម្តងទៅ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP