ភ្នំពេញ៖ ជនសង្ស័យ ចំនួន២នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព ឆក់ខ្សែក ប្រជាពលរដ្ឋ នៅ
តាមដងផ្លូវ ត្រូវបានកម្លាំង នគរបាល ព្រហ្មទណ្ឌ ខណ្ឌដូនពេញ សហកា ជាមួយកម្លាំង នគរ
បាល ប៉ុស្តិ៍ស្រះចក ចាប់បាន កាលពីវេលាម៉ោង ៩៖៥០នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣
នេះ ស្ថិតនៅតាម ផ្លូវព្រះស៊ីសុវត្ថិ ក្រោយធ្វើសកម្មភាព ។
សមត្ថកិច្ច បានឲ្យដឹងថា ក្រោយការ សួរនាំ ជនសង្ស័យទី១មាន ឈ្មោះ រដ្ឋា អាយុ១៩ឆ្នាំ និង
ជនសង្ស័យទី២ មានឈ្មោះ សូ សុភក្រ្ត អាយុជិត ២០ឆ្នាំ។
សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យ ទាំងពីរនាក់ បានជិះម៉ូតូម៉ាក សេ១២៥
មួយគ្រឿង បានធ្វើសកម្មភាព ឆក់ខ្សែក ប្រជាពលរដ្ឋ នៅតាមដងផ្លូវ ប៉ុន្តែក្រោយកើតហេតុ
ជនរងគ្រោះ ដែលគេមិនទាន់ ស្គាល់អត្តសញ្ញាណ បានទៅបាត់ ។
ពេលនោះ មានសិស្សសាលា បានឃើញសកម្មភាព ឆក់ខ្សែកនេះ ក៏រាយការណ៍ប្រាប់សមត្ថ
កិច្ច ទើបឈានទៅដល់ ការឃាត់ ពួកគេទាំងពីរ នាក់តែម្តង។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់
ត្រូវបានសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅ
តុលាការ ចាត់ការតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល