CamNews

ព័ត៌មានជាតិ 

អ្នកទោស នៅពន្ធនាគារ ខេត្តបន្ទាយមានជ័យ ត្រូវបានជម្លៀស ចេញអស់នៅ យប់ពាក់កណ្តាលអាធ្រាត្រ

បន្ទាយមានជ័យ៖ ការជម្លៀស អ្នកជាប់ទោស នៅពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដែលធ្វើឡើង ចាប់ពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ដោយសារតែ ទឹកជំនន់វាយលុកនោះ ត្រូវបានបញ្ចប់ជាស្ថាពរ នៅវេលាម៉ោង ប្រមាណ១២យប់ថ្ងៃដដែល។ អ្នកជាប់ទោសទាំងនោះ ប្រមាណជាង៨០០នាក់ ត្រូវបានបញ្ជូនទៅដាក់ នៅពន្ធនាគារខេត្តសៀមរាប ជាង៥០០នាក់ និងពន្ធនាគារ ខេត្តបាត់ដំបង ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុំ ដែលដឹកនាំ កម្លាំងនគរបាល សហការជាមួយ កម្លាំងអាវុធហត្ថ និងអង្គការក្រៅរដ្ឋាភិបាល មួយចំនួនទៀតនោះ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ថា ការជម្លៀស អ្នកទោសចេញពីពន្ធនាគារអស់ នៅវេលាម៉ោងប្រមាណ១២យប់ ថ្ងៃទី១០ ខែតុលា ដោយមាន សុវត្ថិភាព ពោលគ្មានបញ្ហាអ្វីកើតឡើងដូចជា អ្នកទោសរត់គេចខ្លួននោះទេ។

សូមបញ្ជាក់ថា ដោយសារ តែទឹកជំនន់ បានវាយបំបាក់ ជញ្ជាំងពន្ធនាគារ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យ ដួលរលំ ហើយទឹកហូរបុកចូលពេញនោះ អ្នកជាប់ទោសទាំងអស់ប្រមាណ៨៥០នាក់ ត្រូវបានដឹកជម្លៀសភា្លមៗ ទៅដាក់នៅ ពន្ធនាគារខេត្តសៀមរាប និងខេត្តបាត់ដំបង ជាបណ្តោះអាសន្ន។

អភិបាល ខេត្តបន្ទាយមានជ័យ លោក ទ្រី ណារិន ស្នងការ នគរបាលខេត្ត លោក ខេង ស៊ុំ មេបញ្ជាការអាវុធហត្ថខេត្ត លោក ឱក បូរិន បានដឹកនាំកម្លាំងសមត្ថកិច្ច ជាច្រើននាក់ ទៅជួយជម្លៀសអ្នកទោសទាំងនោះចេញជាបន្តបន្ទាប់ ។

មុនដំបូងអ្នកទោសស្រ្តី កុមារ និងស្រ្តីមានផ្ទៃពោះ ត្រូវបានជម្លៀសទៅមុន ហើយអ្នកទោសបុរស ត្រូវបានជម្លៀសតាមក្រោយ ។ ប្រតិបត្តិការ បានធ្វើឡើងដោយគ្មានសម្រាក ចាប់ពីរសៀលថ្ងៃទី១០ ខែតុលា រហូតដល់យប់ពាក់កណ្តាលអាធ្រាត្រ ប្រកបដោយ សុវត្ថិភាពជាទីបំផុត គ្មានការថ្លោះធ្លោយនោះឡើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ